ជាតិ
អត្ថបទពាណិជ្ជកម្ម
មួយថ្ងៃចុងក្រោយ! សូមរួសរាន់ផ្ញើរូបថតឥឡូវនេះ កម្មវិធីប្រកួតថតរូបស្ដីពីរមណីដ្ឋានអង្គរ ក្រោមប្រធានបទ៖ «រូបថតស្តីពីជីវិត និងប្រាសាទនៅរមណីយដ្ឋានអង្គរនារដូវវស្សា» (មានវីដេអូ)
26, Jul 2023 , 12:25 pm        
រូបភាព
សារព័ត៌មានថ្មីៗ សហការរៀបចំកម្មវិធីប្រកួតថតរូបស្តីពី រមណីយដ្ឋានអង្គរ ក្រោមប្រធានបទ៖ «រូបថតស្តីពីជីវិត និងប្រាសាទនៅរមណីយដ្ឋានអង្គរនារដូវវស្សា» ដោយមានការគាំទ្រពី សណ្ឋាគារវែលលីតា (Hotel Vellita Siem Reap) និង HKឆៀកឡានបឹងបៃតង។

 

កម្មវិធីប្រកួតនេះ ចាប់ផ្ដើមពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
លក្ខខណ្ឌចូលរូម៖
 
- រូបថតត្រូវថតដោយប្រើទូរសព្ទដៃ (គ្រប់ស៊េរី) និងមិនមានការកែប្រែរូបភាពដើម (Edit) រួចផ្ញើមកកាន់សារព័ត៌មានថ្មីៗតាមរយៈតេឡេក្រាម t.me/salesttn
- អ្នកចូលរួមប្រកួតអាចផ្ញើរូបម្នាក់មួយសន្លឹក
- រូបថតចូលរួមប្រកួត មិនកំណត់ឆ្នាំថត
- ភ្ជាប់ឈ្មោះ និងលេខទំនាក់ទំនងក្នុងចំណងជើងរូបភាព។
 
គួរបញ្ជាក់ផងដែរ រូបថតទាំងអស់នឹងត្រូវបានជ្រើសដោយអ្នកជំនាញផ្ទាល់ និងប្រកាសលទ្ធផលអ្នកឈ្នះរង្វាន់នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕
 
អ្នកឈ្នះជ័យលាភីលេខ១ ទទួលបានរង្វាន់ការស្នាក់នៅសណ្ឋាគារ វែលលីតា ចំនួន៣យប់ ៤ថ្ងៃ ដោយឥតគិតថ្លៃនៅក្រុងសៀមរាប។ ចំណែកជ័យលាភីលេខ២ ទទួលបានរង្វាន់ការស្នាក់នៅសណ្ឋាគារ វែលលីតា ចំនួន២យប់ ៣ថ្ងៃ និងសៀវភៅ ៥ក្បាល និងសម្រាប់ជ័យលាភីលេខ៣ ទទួលបានរង្វាន់ការស្នាក់នៅសណ្ឋាគារ វែលលីតា ចំនួន២យប់ ៣ថ្ងៃ។
 
ដោយឡែកសម្រាប់អ្នកឈ្នះជ័យលាភីលេខ៤ ដល់៧ ទទួលបានសៀវភៅចំនួន១០ក្បាល និងអ្នកឈ្នះជ័យលាភីលេខ៨ ដល់១០ ទទួលបានសៀវភៅចំនួន៥ក្បាល ពីសារព័ត៌មានថ្មីៗ៕
 








© រក្សាសិទ្ធិដោយ thmeythmey.com