ជាតិ
សង្គមជាតិ
មនុស្សស្លាប់៧៥៦នាក់ របួសជាង២០០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៦ខែនេះ
11, Jul 2023 , 9:29 pm        
រូបភាព
រាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កើតឡើងជាង១៥០០លើក បណ្តាលឲ្យមនុស្សស្លាប់៧៥៦នាក់ និងរបួសជាង២០០០នាក់។ នេះបើតាមរបាយការណ៍ ដែលផ្សព្វផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

 
ផ្អែកតាមរបាយការណ៍ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ រួមមាន បើកលើសល្បឿន បើកមិនគោរពសិទ្ធិគ្នា បើកក្នុងស្ថានភាពស្រវឹង បើកក្នុងស្ថានភាពងងុយ មិនប្រកាន់ស្តាំ ប្រជែង និងកត្តាយានយន្ត ជាដើម។ របាយការណ៍ បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ជាង៧០០នាក់ខាងលើ មានអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព៧៣ភាគរយ។ 
 
យ៉ាងណា តួលេខនេះថយចុះ បើធៀបនឹងកន្លះឆ្នាំដូចគ្នា កាលពីឆ្នាំ២០២២។ ក្នុងរយៈពេលកន្លះឆ្នាំ កាលពីឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាង៦០០លើក ក្នុងនោះ អ្នកស្លាប់ជាង៩០០នាក់ និងរបួសជាង២៣០០នាក់៕ 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com