កីឡាអន្តរជាតិ
អន្តរជាតិ
​Messi ថាមិនស្តាយក្រោយដែលទៅចូលរួម ​Inter Miami និងចង់ចូលលេងឆាប់ៗ
13, Jul 2023 , 9:29 am        
រូបភាព
Lionel Messi ថាខ្លួនមិនស្តាយក្រោយអំពីការសម្រេចចិត្តចូលរួមជាមួយក្លិប Inter Miami និងចង់ចូលរួមការប្រកួតប្រជែងថ្មីនៅក្នុងក្រុមនៅទឹកដីអាម៉េរិកមួយនេះឱ្យបានឆាប់បំផុត។



ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានទៅដល់ប្រទេសអាម៉េរិក នាថ្ងៃទី១១ ខែកក្កដា មុនពេលការបង្ហាញខ្លួនជាផ្លូវការជាមួយក្លិប Inter Miami ក្នុងកម្មវិធីបង្ហាញខ្លួនដ៏ពិសេសមួយ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា។
 
និយាយប្រាប់ទៅកាន់ទូរទស្សន៍ Argentinian TV ក្នុងកិច្ចសម្ភាសមួយនាថ្ងៃទី១១ Messi និយាយថា ៖ «ខ្ញុំរីករាយចំពោះការសម្រេចចិត្តនេះ ខ្ញុំពិតជាចង់ចូលរួមប្រកួតប្រជែងខ្លាំង និងចង់ឆាប់ព្រឈមមុខសម្រាប់ការប្រជែងថ្មីនេះ។ ការតាំងចិត្តរបស់ខ្ញុំ ហើយក្នុងខួរក្បាលខ្ញុំនឹងមិនផ្លាស់ប្តូរឡើយ ខ្ញុំនឹងព្យាយាម បើទោះជាស្ថិតនៅទីណាក៏ដោយ ខ្ញុំត្រូវតែផ្តល់នូវអ្វីដែលខ្ញុំមានឱ្យទៅកាន់ក្លិប និងបន្តរក្សាទម្រង់លេងកម្រិតខ្ពស់ឱ្យនៅដដែល។»។
 
​Inter Miami កំពុងតែរៀបចំធ្វើកម្មវិធីបង្ហាញខ្លួនរបស់ Messi លើកដំបូង នៅក្លិបរបស់ពួកគេ ដោយការបង្ហាញវត្តមានម្ចាស់ពាន ​Ballon d’Or ៧សម័យនៅក្នុងកីឡដ្ឋាន​ DRV PNK ក្នុងទីក្រុង Fort Lauderdale។
 
«អ្នកគាំទ្រនឹងអាចចូលរួមទស្សនាបានដោយរីករាយចំពោះរាត្រីដ៏អស្ចារ្យនៃការកម្សាន្ត នៅលើទីលានក៏ដូចជាការថ្លែងការណ៍ផ្សេងៗ។»។ នេះបើតាមការប្រកួតរបស់ក្លិប Inter Miami។ អ្នកគាំទ្រដែលបានទិញសំបុត្រទស្សនាការប្រកួតពេញមួយរដូវកាលនឹងចូលទស្សនាការបង្ហាញខ្លួនរបស់ ​Messi ដោយហ្រ្វីមិនគិតថ្លៃអ្វីឡើយ។
 
Messi នឹងចូលរួមក្លិបថ្មី ដោយមានវត្តមានអតីតមិត្តរួមក្រុមនៅ Barcelona កីឡាករ Sergio Busquets ក៏ដូចជាអតីតគ្រូបង្វឹករលោក Gerardo Martino ផង។
កីឡាករវ័យ ៣៦ឆ្នាំ ត្រូវបានគេរំពឹងថានឹងចូលលេងការប្រកួតដំបូងនៅថ្ងៃទី២១ ខែកក្កដា ក្នុងជំនួបពានរង្វាន់ League Cup ទល់ក្រុម ​Cruz Azul របស់ម៉ិកស៊ិក៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com