ជាតិ
អត្ថបទពាណិជ្ជកម្ម
ហាងលក់នាឡិកាដៃទំនើប និងប្រណីត KLASSY WATCHES នឹងពង្រីកសាខា ក្នុងផ្សារ ទំនើប អ៊ីអន២ និងអ៊ីអន១ ក្នុងពេលឆាប់ៗ
13, Jul 2023 , 4:34 pm        
រូបភាព
 KLASSY WATCHES គឺជាហាងលក់ និងចែកចាយនាឡិកាដៃម៉ាកល្បីៗ ល្អប្រណីត ជួរ មុខរបស់ពិភពលោក ហើយកំពុងតែបោះទុនវិនិយោគ និងមានគម្រោងពង្រីកសាខា​ជាច្រើន​ទៀតនៅក្នុងប្រទេសកម្ពុជា។

KLASSY WATCHES មានចក្ខុវិស័យ ប្រកាន់ខ្ជាប់នូវការនាំយកស្ទីល និងម៉ូតថ្មីៗមកកាន់ប្រទេសកម្ពុជា ដោយធានានូវគុណភាពផលិតផល Original តម្លៃសមរម្យ ប្រណីតភាពទាន់សម័យ ក៏ដូចជាការរក្សានូវសេវាកម្មល្អ ប្រកបដោយការទទួលខុសសម្រាប់អតិថិជន និងអ្នកតំណាងចែកចាយបន្ត។
  


ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារនាឡិកាហាក់មានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏ KLASSY WATCHES នៅតែឆក់បានប្រជាប្រិយភាព ពីសំណាក់អ្នកប្រើប្រាស់របស់ខ្លួនដដែល រហូតដល់អាចពង្រីកសាខារបស់ខ្លួននៅចំកណ្តាលផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន​៣) ជាន់ទី១។​
 
ម្ចាស់ហាងនាឡិកាទំនើប KLASSY WATCHES បានឲ្យដឹងថា៖ “កិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងភាពប៉ិនប្រសប់យុទ្ធសាស្ត្រទីផ្សារ បានជំរុញឲ្យ KLASSY WATCHES អាចបំបែកកំណត់ត្រាទីផ្សារនាឡិកាក្នុងប្រទេសកម្ពុជា ស្រមតាមគោលដៅ ដែលបានព្រៀងទុក”។  ​
  


លោកបានបង្ហើបដែរថា លោកក៏មានគម្រោងពង្រីកសាខាបន្ថែមនៅផ្សារទំនើបអ៊ីអនសែនសុខ(អ៊ីអន២) និងផ្សារទំនើបអ៊ីអនភ្នំពេញ(អ៊ីអន១) នៅចុងឆ្នាំ២០២៣នេះ ហើយក៏អាចពង្រីកដល់បណ្តាខេត្តសក្តានពុលមួយចំនួនទៀតនៅដើមឆ្នាំ២០២៤ខាងមុខ។
 
ម៉ាកនាឡិកាល្បីៗដែលកំពុងលក់ដាច់ខ្លាំងជាងគេ នៅក្នុងហាង KLASSY WATCHES រួមមាន ម៉ាក ZINVO ដែលមានប្រភពមកពីសហរដ្ឋអាម៉េរិក, ម៉ាក D1 MILANO មានប្រភពមកពីប្រទេសអ៊ីតាលី, ម៉ាក MEISTER (MSTR) មានប្រភពមកពីសហរដ្ឋអាមេរិក, ម៉ាក CORNICHE មានប្រភពមកពីប្រទេសស៊ុយអែត, ម៉ាក ELECTRICIANZ  និង ម៉ាក DAVID DAPPER មានប្រភពមកពីប្រទេសស្វីស ហើយនាឡិកានីមួយៗមានតម្លៃចន្លោះចាប់ពី ១០០ដុល្លារ ជាង រហូតដល់ជិត ២ ០០០ដុល្លារ ក្នុងមួយគ្រឿង។ 
 
KLASSY WATCHES ទទួលបានការគាំទ្រខ្លាំងដោយសារ បុគ្គលិករួសរាយរាក់ទាក់ នាឡិកាមានគុណភាពល្អ មានប្រភពច្បាស់លាស់ ការធានា និងសេវាជួសជុលលឿនរហ័សទាន់ចិត្ត​ប្រកបដោយទំនុកចិត្ត។ 
  


គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ ចំពោះការចំណាយនៅក្នុងហាង KLASSY WATCHES ផ្ទាល់ ឬ តាមអនឡាញ ចាប់ពី ១៧០ដុល្លារឡើងទៅ ទៅលើនាឡិកាម៉ាក Zinvo គ្រប់ម៉ូដែលទាំងអស់ នឹងទទួលបានសំបុត្រឆ្នោត ១សន្លឹក ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ Vespa មួយគ្រឿងចំនួន ២ រង្វាន់ និងនាឡិកា Zinvo ចំនួន ៥ រង្វាន់រួមមាន នាឡិកាម៉ាក Zinvo Blade Cyan តម្លៃ ៣៥០ដុល្លារ (១រង្វាន់), នាឡិកាម៉ាក Zinvo Blade Fury តម្លៃ ៣០០ដុល្លារ(១រង្វាន់), នាឡិកាម៉ាក  Zinvo Blade 12K Gold តម្លៃ ២៨០ដុល្លារ (១រង្វាន់),​ នាឡិកាម៉ាក Zinvo Blade Women Rose Gem តម្លៃ ៣៦០ដុល្លារ (១រង្វាន់) និង នាឡិកាម៉ាក Zinvo Blade Women Allure តម្លៃ ២៨០ដុល្លារ (១រង្វាន់)។ ការចាប់ឆ្នោតរកអ្នកឈ្នះរង្វាន់ Lucky Draw នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល។  អាស្រ័យហេតុនេះសូមប្រញាប់រួសរាន់ឡើងកុំឲ្យឱកាសនេះកន្លងផុតទៅដោយងាយៗ!
 
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលនាឡិកា KLASSY WATCHES  
គេហទំព័រវេបសាយ៖ https://klassywatches.com 
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/klassywatches  
ទូរសព្ទលេខ៖ 098 751 077 ៕
 
(អត្ថបទពាណិជ្ជកម្ម)
 









© រក្សាសិទ្ធិដោយ thmeythmey.com