កីឡាអន្តរជាតិ
អន្តរជាតិ
មិត្តភាព៖ គ្រូអូស្ត្រាលីថានឹងត្រៀមខ្លួន​ឱ្យបានខ្លាំងពេលប៉ះក្រុមបារាំង មុនជំនួបនៅ World Cup
14, Jul 2023 , 9:29 am        
រូបភាព
លោក Tony Gustavsson គ្រូបង្វឹកក្រុមបាល់ទាត់នារីអូស្ត្រាលី និយាយថាក្រុមរបស់លោកនឹងត្រៀមខ្លួនឱ្យបានខ្លាំងបំផុតនៅក្នុងព្រឹត្តិការណ៍​​ Women’s World Cup 2023 ព្រមទាំងត្រៀមជ្រើសរើសកីឡាការិនី ១១នាក់ដំបូងល្អបំផុតត្រៀមលក្ខណៈទទួលក្រុមខ្លាំង ដូចក្រុមនារីបារាំងក្នុងជំនួបមិត្តភាពទីក្រុង Melbourne។



​គ្រូបង្វឹកសញ្ជាតិស៊ុយអែត បាននិយាយថាកីឡាករក្រុមអូស្ត្រាលីមួយចំនួន នឹងត្រូវមានដែនកំណត់ត្រាក្នុងការប្រកួត ដូចជាខ្សែប្រយុទ្ធ ​Kyah Simon នឹងមិនអាចបង្ហាញវត្តមានសម្រាប់ការប្រកួតព្រោះតែនាងកំពុងព្យាបាលរបួសជង្គង់។ ក្រុមអូស្ត្រាលីត្រូវការកម្លាំងពេញលេញសម្រាប់ត្រៀមខ្លួនការប្រកួតក្នុងកីឡដ្ឋាន Dockland ទល់បារាំង នៃជំនួបមិត្តភាព។
  


«ខ្ញុំគិតថាវានឹងក្លាយជាការវាយតម្លៃដ៏ល្អសម្រាប់ការត្រៀមខ្លួនចាប់ផ្តើមការប្រកួត ប៉ុន្តែក៏ជាក្រុមជម្រើស ១១នាក់ដ៏ខ្លាំងផងដែរ។ រឿងមួយដែលនឹងខុសគ្នាគឺដោយសារតែវាជាការប្រកួតមួយក្រៅផ្លូវការ និងជាការប្រកួតមិត្តភាពចុងក្រោយមុនពេល World Cup»។ លោក ​Gustavsson បាននិយាយប្រាប់បែបនេះក្នុងសន្និសីទកាសែត​ ថ្ងៃទី១៣ ខែកក្កដា។
 
​អូស្ត្រាលីបច្ចុប្បន្នកំពុងពោរពេញដោយកីឡាកររងរបួសដូចជាខ្សែការពារ Clare Polkinghorne និងកីឡាការិនី Alanna Kennedy ព្រមទាំងខ្សែប្រយុទ្ធ Mary Fowler។ 
 
ជំនួបមិត្តភាពទល់នឹងក្រុមនារីបារាំង ដោយសំបុត្រសម្រាប់ទស្សនាការប្រកួតប្រមាណជាង ៥ម៉ឺនសម្លឹកត្រូវបានលក់អស់ ហើយដែលជាកំណត់ត្រាមួយសម្រាប់អូស្ត្រាលី សម្រាប់ការទស្សនានៃពានរង្វាន់បាល់ទាត់នារី។​ 
 
ក្នុងការប្រកួតទល់បារាំង សម្រាប់ជំនួបមិត្តភាព អូស្ត្រាលីរំពឹងថានឹងទទួលបានបរិមាណអ្នកទស្សនាជាង ៨ម៉ឺននាក់ក្នុងការប្រកួតបើកឆាក World Cup ទល់អៀរឡង់៕
 

Tag:
 Women’s World Cup 2023
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com