ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក ហេង បូរិន៖​ «អ្នកគឺជាអ្វីៗ ដែលអ្នកទាក់ទងរាល់ថ្ងៃ»
14, Jul 2023 , 2:59 pm        
រូបភាព
លោក ហេង បូរិន ស្ថាបនិក និងជាអគ្គនាយកបុរី ហេង បូរិន គ្រុប យល់ឃើញថាមនុស្សម្នាក់ៗគឺជាសមិទ្ធផលរបស់បរិស្ថាន ដែលគេទាក់ទងរាល់ថ្ងៃ អ្នកនៅជុំវិញខ្លួនយ៉ាងណា ពួកគេនឹងនាំទៅយ៉ាងនោះ។ ​

លោក ហេង បូរិន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាពេលថ្មីៗនេះថា៖ “អ្នកគឺជាសមិទ្ធផលរបស់បរិស្ថានជុំវិញខ្លួនអ្នក។ ការរស់នៅជាមួយមនុស្ស ដែលគិតអវិជ្ជមានក្នុងរយៈពេលយូរ ធ្វើឱ្យគំនិតរបស់អ្នកទៅតាមគេដែរ”។
  


លោក បានបន្ថែមទៀតថា៖ “ការណ៍ដែលនៅជាមួយមនុស្សគិតជ្រៅ អ្នកក៏នឹងមានគំនិតគិតជ្រៅល្អិតល្អន់ដូចគេដែរ។ លើសពីនេះ ការមានមនុស្សដែលមានសមិទ្ធផលល្អ មានគោលដៅច្បាស់លាស់ វាធ្វើឱ្យអ្នកមានគំនិតចង់សម្រេចគោលដៅ និងមានសមិទ្ធផលល្អៗដូចគេដែរ”។
 
​លោក ហេង បូរិន បានគូសបញ្ជាក់សង្កត់ធ្ងន់ថា៖  “ដូច្នេះ អ្នកគឺជាអ្វីៗដែលអ្នកទាក់ទងរាល់ថ្ងៃ”។
 
 








សូមបញ្ជាក់​ថា លោក ហេង បូរិន គឺជាសហគ្រិនដ៏ឆ្នើមមួយរូប ដែលអាចរក្សានូវលំនឹងប្រជាប្រិយភាព បុរី ហេង បូរិន គ្រុប ដែលមានទីតាំងស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ បានយ៉ាងល្អប្រសើរ បើទោះបីជាអចលទ្រព្យក្នុងពេលបច្ចុប្បន្ន កំពុងនៅនឹងថ្កល់យ៉ាងណាក៏ដោយ។ ក្រៅពីសកម្មក្នុងវិស័យជំនួញ លោក បូរិន ក៏ជាបុគ្គលចូលចិត្តចែករំលែកទស្សនៈ យុទ្ធសាស្ត្រ និងទ្រឹស្តីប្រកបដោយគតិបណ្ឌិតដល់ប្រជាជនកម្ពុជាថែមទៀតផង ហើយជាពិសេស លោកតែងតែលេចវត្តមានក្នុងកិច្ចការជួយសង្គម, សហគមន៍ និងបរិស្ថាន តាមរយៈកិច្ចការងារសប្បុរសធម៌៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com