កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao នឹងប៉ះ ប៊ួខាវ លើសង្វៀនប្រដាល់សកលនៅទឹកដីថៃ
14, Jul 2023 , 6:19 pm        
រូបភាព
កីឡាករ ប៊ួខាវ បេនឆាមេក(ឆ្វេង) និង ប៉ាក់គីអៅ (ស្តាំ)។ រូបពី WF
កីឡាករ ប៊ួខាវ បេនឆាមេក(ឆ្វេង) និង ប៉ាក់គីអៅ (ស្តាំ)។ រូបពី WF
ដោយ:
ស្តេចប្រដាល់ហ្វីលីពីន Many Pacquiao និងស្តេចប្រដាល់ថៃ ប៊ួខាវ បេនឆាមេក គ្រោងជួបគ្នាលើសង្វៀនប្រដាល់សកលនៅទឹកដីថៃ ក្នុងខែមករា ឆ្នាំ២០២៤។

 
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thainews នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះថាលោក Winit Lertratanachai នាយកប្រតិបត្តិក្រុមហ៊ុន Fresh Air Festival បានបញ្ជាក់ថានឹងមានការរៀបព្រឹត្តិការប្រកួតកីឡាប្រដាល់ប្រចាំឆ្នាំលំដាប់ពិភពលោកមួយនៅដើមឆ្នាំ២០២៤ នាទីក្រុងបាងកក ប្រទេសថៃ។
 
ការប្រកួតនេះដែរគឺពិតជាមិនធ្លាប់មានទាល់តែសោះដោយស្តេចប្រដាល់ម៉ឺយថៃ ប៊ួខាវ (Baukaw Benchamek) នឹងឡើងប្រកួតតទល់ជាមួយស្តេចប្រដាល់មកពីប្រទេសហ្វីលីពីន Many Pacquiao លក្ខណៈសកល។ នេះជាលើកដំបូងដែលកីឡាករជួរមុខប្រចាំប្រទេសថៃ ប៊ួខាវ ពាក់ទ្រនាប់ជើងឡើងសង្វៀនប្រកួតលក្ខណៈសកល ដោយមិនមានការប្រគុនវុធ កែង ជង្គង់ ឬទាត់ក្រោមបានឡើយ។
 
ខណៈការប្រកួតនៅយូរថ្ងៃ កីឡាករប៊ួខាវ បេនឆាមេក បាននឹងកំពុងបុកហ្វឹកហាត់លត់ដំខ្លួនជាខ្លាំង។ សារព័ត៌មានកីឡារបស់ថៃពីរ Thairath និងSanook Sport បានចុះផ្សាយនៅក្នុងថ្ងៃជាមួយគ្នាដែលបញ្ជាក់ថាការប្រកួតនឹងកើតឡើងជាលើកដំបូងនៅក្នុងប្រទេសថៃក្នុងខែមករា ឆ្នាំ២០២៤។ សន្និសីទសារព័ត៌មាននៃការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នាទីក្រុងបាងកក ប្រទេសថៃ៕
 

Tag:
 កីឡាប្រដាល់សកល
 ប៊ួខាវ
 ប៉ាក់កីអៅ
© រក្សាសិទ្ធិដោយ thmeythmey.com