កីឡាអន្តរជាតិ
អន្តរជាតិ
IOC គ្មានដំណោះស្រាយលើការវិលមកប្រកួតរបស់អត្តពលិករុស្ស៊ី-បេឡារុសសម្រាប់ Paris 2024
15, Jul 2023 , 2:59 pm        
រូបភាព
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ​ (IOC) ថ្ងៃទី១៣ ខែកក្កដា បាននិយាយថា ខ្លួនប្រឈម មុខនឹងបញ្ហាមិនអាចផ្សះផ្សា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ទាក់ទងនឹងការចូលរួមរបស់ អត្តពលិករុស្ស៊ី និងបេឡារុស ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។



IOC កាលពីខែមីនា បានចេញនូវអនុសាសន៍ដំបូង សម្រាប់សហព័ន្ធកីឡាអន្តរជាតិ ដើម្បី អនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស វិលត្រលប់មកវិញ ចាប់តាំងពីពួកគេ ត្រូវបាន ហាមឃាត់ បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូ លើអ៊ុយក្រែនកាលពីឆ្នាំមុន។
 
បើតាមការប្រកាសកំណែទម្រង់ថ្មីនៃអនុសាសន៍របស់ IOC កាលពីថ្ងៃទី១៣ ខែកក្កដា  ស្ថាប័នកីឡាដ៏ធំប្រចាំពិភពលោក ប្រឈមមុខនឹងការមិនអាចផ្សះផ្សាបញ្ហានេះបាន។ «យើងនៅតែប្រឈមមុខនឹងមុខ​តំណែងពីរ ដែលមិនអាចផ្សះផ្សាបាន។ ភាគីរុស្ស៊ី ចង់ឱ្យ IOC មិនអើពើនឹងសង្គ្រាម ហើយអ៊ុយក្រែនចង់ឱ្យ IOC ហាមអត្តពលិករុស្ស៊ី និងបេឡារុស ឬ​នរណាម្នាក់ដែលមានលិខិតឆ្លងដែនប្រទេសទាំងពីរ ចូលរួមប្រកួត។»។ នេះបើតាមការ ប្រកាសរបស់ IOC។
 
បើទោះជា IOC និយាយថា គណៈកម្មាធិការអូឡាំពិកនៃប្រទេសរុស្ស៊ី និងបេឡារុស នឹង​មិនទទួលយកការអញ្ជើញផ្លូវការ ឱ្យចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកប៉ារីស ២០២៤​ ដូច​ប្រទេសដទៃទៀត។​ ការសម្រេចចិត្តចូលរួមរបស់ពួកគេ នឹងត្រូវធ្វើឡើងនៅពេលក្រោយ។ IOC បាននិយាយដូច្នេះថា ៖ «IOC នឹងសម្រេចចិត្តនៅលើពេលវេលាដ៏ស័ក្កិសម នឹងការ​សម្រេច​ចិត្តពេញលេញរបស់ខ្លួន ដោយមិនត្រូវកំណត់ដោយលទ្ធផល នៃការប្រកួតជម្រុះ​អូឡាំពិកមុខៗឡើយ។»។
 
កាលពីពេលថ្មីៗនេះ អត្តពលិករុស្ស៊ី និងបេឡារុស ​បានទទួលភ្លើងខៀវ​ឱ្យចូលរួម​ប្រកួត​ព្រឹត្តិការណ៍កីឡា Asian Games នៅក្នុងទីក្រុងហាងចូវ ដើម្បីប្រកួតប្រជែងស្វែងរកសំបុត្រ​ទៅកាន់ការប្រកួត Paris 2024។ អត្តពលិកមកពីរុស្ស៊ី និងបេឡារុស ត្រូវបានកំណត់ចំនួន​ត្រឹម ៥០០ នាក់ប៉ុណ្ណោះ ហើយសំណើ ក៏ត្រូវតែទទួលបានការអនុញ្ញាតពី​ IOC៕
 

Tag:
 អូឡាំពិក
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com