កីឡាអន្តរជាតិ
អន្តរជាតិ
Kylian Mbappe អាចចាកចេញពី Paris Saint-Germain នៅរដូវក្តៅនេះ
15, Jul 2023 , 5:19 pm        
រូបភាព
កីឡាករ Kylain Mbappe រូបពី Livescore
កីឡាករ Kylain Mbappe រូបពី Livescore
កីឡាករ Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain (PSG) អាចចែកផ្លូវ គ្នាជាមួយក្លិប នៅរដូវក្ដៅឆ្នាំនេះ បើទោះជាកុងត្រា បានចុះហត្ថលេខាកាលពី១២ ខែមុន។ ចំណែក Real Madrid ក្រុមធំនៅអេស្ប៉ាញនេះ អាចជាក្លិបដែលខ្សែប្រយុទ្ធនេះ មាន ចំណាប់អារម្មណ៍ ថានឹងចង់ចូលរួមជាមួយ។ ដោយឡែក បណ្ដាក្លិបនៅអឺរ៉ុប រួមទាំងក្លិប នៅក្របខណ្ឌ Premier League ផងដែរ សុទ្ធតែសម្លឹងឃើញនៅកីឡាកវ័យ ២៤ឆ្នាំរូបនេះ។



យោងតាមការផ្សាយរបស់ Livescore កីឡាករ Kylian Mbappe នឹងត្រូវផុតកុងត្រា ជាមួយ​ក្លិប PSG នៅអំឡុងឆ្នាំ២០២៤។ កីឡាករនេះ នឹងមិនបន្ដជាមួយក្លិបទេ បន្ទាប់ពីចប់កុងត្រា​នេះ​ទៅ។ នេះគឺជាហេតុមួយ ដែលធ្វើឲ្យក្លិប PSG ពិបាកក្នុងការសម្រេចចិត្ត ថាត្រូវលក់ ឬ​ក៏​​ត្រូវឲ្យ Kylain Mbappe ចាកចេញ ដោយក្លិបមិនទទួលបានអ្វីសោះ។ 
 
ជាក់ស្ដែង ក្លិប Real Madrid ម្ចាស់ជើងឯងពានរង្វាន់ UEFA Champions League ១៤​សម័យ​កាល អាចជាគោលដៅបន្ទាប់សម្រាប់ Kylain Mbappe ព្រោះកីឡាកររូបនេះ មាន​មហិច្ឆតា ក្នុងការសាងស្នាដៃក្នុងវិស័យកីឡាបាល់ទាត់។ ក្រៅ​ពីក្លិប Real Madrid បណ្ដា​ក្លិប​នៅ អឺរ៉ុប រួមទាំងក្លិបនៅ English Premier League សុទ្ធតែចង់បានខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំងនេះ ទៅចូលរួមជាមួយ។
 
គួរបញ្ជាក់​ដែរថា Kylian Mbappe បានចូលរួមជាមួយ PSG ដំបូងក្នុងឆ្នាំ២០១៧-២០១៨ ក្នុង​ក្របខណ្ឌជាកីឡាករខ្ចីជើងពី ក្លិប Monaco។ លុះចូលដល់ឆ្នាំ២០១៨ កីឡាកររូបនេះ ត្រូវ​បានក្លិប PSG ទិញយករហូត មកដល់ឆ្នាំ២០២៣។ កីឡាកររូបនេះ បានជួយឲ្យក្លិបនេះ ឈ្នះពានរង្វាន់ Ligue 1 នៃប្រទេសបារាំង ៥រដូវកាលជាប់គ្នា ផងដែរ៕
 

Tag:
 Kylian Mbappe
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com