កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមនារីអាយុក្រោម១៩ឆ្នាំថៃ ឈ្នះជើងឯក AFF U-19 Women’s Championship ជាលើក ទី២
16, Jul 2023 , 2:29 pm        
រូបភាព
ការប្រកួតរវាងនារីថៃអាយុក្រោម ១៩ឆ្នាំ និងវៀតណាម រូបពី AFF
ការប្រកួតរវាងនារីថៃអាយុក្រោម ១៩ឆ្នាំ និងវៀតណាម រូបពី AFF
ក្រុមនារីអាយុក្រោម ១៩ឆ្នាំថៃ បានយកឈ្នះលើ ក្រុមនារីវៀតណាម ក្នុងលទ្ធផល២-១ វគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ AFF U-19 Women’s Championship 2023 នៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ដោយឡែក ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ចាញ់មីយ៉ាន់ម៉ា ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ លទ្ធផល ៤-២ បន្ទាប់ចប់នាទី ត្រឹមលទ្ធផលស្មើ ១-១ ក្នុងការដណ្ដើមលេខ៣។



ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំថៃ បានឈ្នះជើងឯកពានរង្វាន់ AFF U-19 Women’s Championship 2023 បន្ទាប់ពីឈ្នះ ក្រុមនារីវៀតណាម ក្នុងលទ្ធផល ២-១។ ២គ្រាប់ របស់ក្រុមនារីថៃ រកបានដោយ កីឡាការិនី Supaporn Intaraprarasit ប្រធានក្រុមនារីថៃ នៅនាទី៦៩ និងកីឡាការិនី Thanchanok Jansri ខ្សែប្រយុទ្ធក្រុមនារីថៃ នៅនាទី៧១។ ចំណែក ១គ្រាប់របស់វៀតណាម កីឡាការិនី Ly Linh Trang រកបាននៅនាទី៧៥។ បញ្ចប់ការប្រកួត ៩០នាទី ក្រុមនារីថៃ ឈ្នះ វៀតណាម លទ្ធផល ២-១។ នេះ គឺជាលើកទី២ ដែលក្រុមនារីអាយុក្រោម១៩ ឆ្នាំថៃ បានគ្រងតំណែងម្ចាស់ជើងឯកពានរង្វាន់ AFF U-19 Women’s Championship ដោយលើកទី១ នៅឆ្នាំ២០១៤ និងលើកទី២ ឆ្នាំ២០២៣។
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី បានចាញ់ មីយ៉ាន់ម៉ា ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ លទ្ធផល ៤-២ បន្ទាប់ពីចប់តង់ស្មើគ្នា ១-១ ក្នុងការដណ្ដើមយកជ័យលាភីលេខ ៣។
 
រីឯក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំ កម្ពុជា ហាលអាវត្រឹមវគ្គចែកពូល ដោយបានឈ្នះ ក្រុមនារីឡាវ លទ្ធផល២-១ និងឈ្នះទីម័រខាងកើត ១-០ ហើយបានចាញ់ ឥណ្ឌូណេស៊ី លទ្ធផល ៥-០ ក្នុងពូល A៕
 
 

Tag:
 បាល់ទាត់
  AFF U-19 Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com