កីឡាអន្តរជាតិ
អន្តរជាតិ
Rice ក្លាយជាកីឡាករថ្លៃជាងគេបំផុតក្នុងកំណត់ត្រាផ្ទេររបស់ Arsenal តម្លៃ១៣៧លានដុល្លារ
17, Jul 2023 , 6:39 pm        
រូបភាព
ក្រុម Arsenal បានចុះកិច្ចសន្យានាំយក Declan Rice ពីក្រុម West Ham United ជាមួយកុងត្រារយៈពេលវែង ដែលតម្លៃនៃការផ្ទេរត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រមាណជាង ១០៥លានផោន(១៣៧លានដុល្លារ)។ អ្នកចាត់ការក្រុមលោក ​Mikel Arteta សរសើរអំពីទេពកោសល្យរបស់ Rice។



​ការផ្ទេរលើ Rice ដោយក្រុមទាំងសងខាងមិនបានអះអាងនូវតម្លៃច្បាស់លាស់ឡើយ ប៉ុន្តែតាមរយៈប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ខ្សែបម្រើសញ្ជាតិអង់គ្លេសមានតម្លៃផ្ទេរប្រមាណ ១០៥លានផោន (១៣៧,៤៥លានដុល្លារ)។ តម្លៃផ្ទេរលើ Declan Rice ​នឹងក្លាយជាតម្លៃបំបែកកំណត់ត្រាទីពីរនៅក្នុងក្របខណ្ឌ Premier League ទាំងមូលផងដែរ។



តាមរយៈសេចក្តីថ្លែងការណ៍របស់លោក Arteta លោកបានសរសើរចំពោះ Rice ខ្លាំងពីទេពកោសល្យរបស់កីឡាកររូបនេះ មានកម្រិតទម្រង់លេងខ្ពស់ទាំងនៅក្លិប និងក្រុមជម្រើសជាតិអង់គ្លេស។
 
​«គេគឺជាកីឡាករដែលពោរពេញទៅដោយសមត្ថភាព ដែលជាអ្នកបង្ហាញទម្រង់លេងនៅកម្រិតមួយខ្ពស់នៅក្នុងក្របខណ្ឌ Premier League និងសម្រាប់ជម្រើសជាតិអង់គ្លេស រយៈពេលប៉ុន្មានរដូវកាលចុងក្រោយមកនេះ។ Declan ជាកីឡាករគុណភាព និង សក្តានុពលក្នុងការជួយក្រុមកាំភ្លើងធំប្រជែងពាន។»។ លោក Arteta បាននិយាយបែបនេះ។
 
Rice ក្លាយជាកីឡាករថ្លៃបំផុតរបស់ Arsenal ចាប់តាំងពីក្លិបក្នុងក្រុងឡុងដ៏មួយនេះទិញយកកីឡាករ Nicolas Pepe តម្លៃ ៧២លានផោន(៩៤លានដុល្លារ) ពីក្រុម Lille របស់បារាំង។
យ៉ាងណាតម្លៃនៃការផ្ទេរបស់ Rice ស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុងកំណត់ត្រាផ្ទេរថ្លៃបំផុតប្រចាំ Premier League ដោយកីឡាករ Enzo Fernandez ខ្សែបម្រើ Chlesea ផ្លាស់ពីក្រុម SL Benfica កាលពីរដូវកាលមុនតម្លៃ ១០៧លានផោន (១៤០លានដុល្លារ)។ 
 
Rice បានជួយក្រុម West Ham United ឈ្នះពានរង្វាន់ Europa Conference League ដែលជាពានរង្វាន់តំបន់អឺរ៉ុបលើកដំបូងរយៈពេលពាក់កណ្តាលសតវត្ស៕
 

Tag:
 Arsenal
  Declan Rice
© រក្សាសិទ្ធិដោយ thmeythmey.com