អន្តរជាតិ
ចិនកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរហូតដល់​៥២,២អង្សានៅភាគពាយ័ព្យនៅថ្ងៃទី១៦ កក្កដា
18, Jul 2023 , 2:39 pm        
រូបភាព
សម្ព័ន្ធភាពចម្រុះ នៅតែឱ្យលោក Pita ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត
សម្ព័ន្ធភាពចម្រុះ នៅតែឱ្យលោក Pita ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត
ទីប្រជុំជនដាច់ស្រយាលមួយនៅភាគពាយ័ព្យចិន មានសីតុណ្ហភាពក្ដៅបំផុតលើសពី៥២,២អង្សា​កាល​ពីថ្ងៃទី១៦ ខែកក្កដា។ កម្រិតនេះជាកំណត់ត្រាថ្មីមួយសម្រាប់ចិនក្នុងរយៈចុងក្រោយនេះ។

 
យោងតាមរបាយការណ៍ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinjiang Daily ចេញផ្សាយនាថ្ងៃទី ១៧ ខែកក្កដា សីតុណ្ហភាពនៅទីប្រជុំជន Sanbao ក្នុងតំបន់ Turpan Depression របស់ខេត្ត Xinjiang បាន​កើន​ឡើងខ្ពស់រហូតដល់៥២,២អង្សា ជាមួយនឹងការពឹងថាសីតុណ្ហភាពក្នុងកម្រិតនេះនឹងមានយ៉ាង​ហោច​ណាស់ប្រាំថ្ងៃទៀត។
 
សីតុណ្ហភាពកម្រិតថ្មីនេះ បានបំបែកកំណត់ត្រាកម្រិតពីមុនដែលមាន៥០,៣អង្សាកាលពីឆ្នាំ២០១៥ នៅជិតបឹង Ayding ។
 
ការអូសបន្លាយនៃសីតុណ្ហភាពខ្ពស់នៅចិនបានបង្កជាបញ្ហាប្រឈមចំពោះបណ្តាញថាមពលអគ្គិសនី និងដំណាំកសិកម្ម ព្រមទាំងបង្កក្ដីបារម្ភអំពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរដូចកាលពីឆ្នាំមុនផងដែរ។
 
គួររំលឹកថា ចាប់តាំងពីខែមេសាមកបណ្តាប្រទេសនៅទូទាំងអាស៊ីបានរងការវាយប្រហារដោយ​កំដៅហ​ក់ឡើងខ្ពស់មិនធ្លាប់មានដែលបង្កឱ្យមានការព្រួយបារម្ភអំពីសមត្ថភាពរបស់ ប្រទេសនានា​ក្នុង​ការ​សម្របខ្លួនទៅនឹងអាកាសធាតុដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ អ្នកជំនាញ អាកាសធាតុបានអះអាងថា គោលដៅនៃការរក្សាការឡើងកំដៅផែនដីរយៈពេលវែងត្រឹម១,៥អង្សា ទំនងជាមិនអាច​សម្រេច​បាន​នោះឡើយ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com