កីឡាអន្តរជាតិ
អន្តរជាតិ
លោក Arteta រីករាយដែល Arsenal ផ្ទេរកីឡាករបានរហ័ស
18, Jul 2023 , 3:39 pm        
រូបភាព
លោក Mikel Arteta គ្រូបង្វឹកក្រុម ​Arsenal រីករាយចំពោះល្បឿននៃការផ្ទេរកីឡាករយ៉ាងរហ័សរបស់ក្លិបនីមួយៗក្នុងក្របខណ្ឌ Premier League ខណៈទីផ្សារដោះដូរកំពុងតែបន្ត។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ អះអាងថាការផ្ទេរបានលឿនរហ័ស នឹងបង្កភាពងាយស្រួលដល់ការស្វែងរកកីឡាករចូលរួមក្រុមបន្ថែមទៀត។



កាលពីពេលថ្មីៗនេះ Arsenal យកបានខ្សែបម្រើ Declan Rice ដោយផ្លាស់ពីក្រុម West Ham United ក្នុងតម្លៃប្រហែលប្រមាណ ១០៥លានផោន (១៣៧លានដុល្លារ) កាលពីថ្ងៃ១៦ ខែកក្កដា។ 
Rice ជាកីឡាករទី៣ ដែលក្រុម Arsenal បានចុះកិច្ចសន្យានាំយកមកពីក្នុងទីផ្សារដោះដូរ បន្ទាប់ពីក្រុមរហស្សនាមកាំភ្លើងធំយកបានខ្សែប្រយុទ្ធ Kai Havertz និងកីឡាករ Jurrien Timber។
  


«រាល់ការចុះហត្ថលេខាដែលយើងបានធ្វើ នឹងនាំមកនូវអ្វីដែលពិសេសដល់ក្រុមទាំងមូល។ យើងរីករាយណាស់ ដូចដែលអ្នកអាចស្រមៃថាយើងបានចុះហត្ថលេខាលើកីឡាករដែលយើងចង់បាន ហើយយើងចុះហត្ថលេខាឱ្យពួកគេឆាប់ៗ ពួកគេក៏បានចាប់ផ្តើមសម្របខ្លួនជាមួយនឹងក្រុមយ៉ាងលឿន។»។ ​លោក Arteta ប្រាប់អ្នកកាសែតមុនពេលក្រុមត្រូវជួបប្រកួតទល់នឹង ​Major League Soccer (MLS) All-Stars នៅថ្ងៃទី២០ ខែកក្កដា។
 
​ពេលដែលត្រូវបានគេសួរថា ក្រុមកាំភ្លើងធំនឹងសម្លឹងមើលការនាំកីឡាករណាបន្ថែមទៀតមកកាន់ក្រុម គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានអះអាងបន្ថែមថា វេលានៅមានច្រើនក្នុងទីផ្សារពេលនេះ ក្រុមរបស់លោកនឹងរង់ចាំមើលលើសមត្ថភាពកីឡាករ។
 
ក្រុម Arsenal នឹងចាប់ផ្តើមការប្រកួតប្រជែងរដូវកាល ២០២៣-២៤ របស់ខ្លួនដោយត្រូវចាប់ផ្តើមការប្រកួតក្នុងទឹកដីរបស់ខ្លួនដោយត្រូវស្វាគមន៍ក្រុម Nottingham Forest នៅថ្ងៃទី១២ ខែសីហា​៕
 

Tag:
 Mikel Arteta
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com