កីឡាអន្តរជាតិ
អន្តរជាតិ
​Real Madrid ចំណេញជាង ១៣លានដុល្លារ នៅរដូវកាល ២០២២-២៣
18, Jul 2023 , 8:29 pm        
រូបភាព
ក្លិប Real Madrid បានបិទបញ្ជីហិរញ្ញវត្ថុរបស់ខ្លួនក្នុងរដូវកាល ២០២២-២៣ ដោយទទួលបានប្រាក់ចំណេញ ១១.៨លានអឺរ៉ូ (១៣,២៥លានដុល្លារ) ធ្លាក់ចុះតែជាង ១លានអឺរ៉ូ បើធៀបទៅនឹងរដូវកាល ២០២១-២២ ដែលជាប្រាក់ចំណេញខ្ពស់បំផុត អំឡុងកូវីដ-១៩។



តាមរយៈស្ថិតក្នុងប្រទេសអេស្ប៉ាញ ដែលបានបង្ហាញនៅថ្ងៃទី១៧ ខែកក្កដា ក្លិប Real Madrid អាចរក្សាប្រាក់ចំណេញ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ បើទោះជួបបញ្ហាជំងឺ
រាតត្បាតកូវីដ-១៩ និងគម្រោងជួសជុលកីឡដ្ឋាន Bernabeu របស់ខ្លួនក្នុងខ្ទង់ចំណាយ ៨៩៣លានអឺរ៉ូ(១,០៥ពាន់លានដុល្លារ) ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣។


 
«ប្រាក់ចំណូលប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២-២៣ បានកើនឡើងដល់ ៨៤៣លានអឺរ៉ូ (៩៤៨លានដុល្លារ) វាបានកើនឡើង ១២១លានអឺរ៉ូ (១៣៦លានដុល្លារ). តម្លៃនេះបានកើនឡើង ១៧ភាគរយ បើធៀបទៅនឹងចំណូលហិរញ្ញវត្ថុឆ្នាំ ២០២១-២២។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Real Madrid។
 
យ៉ាងណាក្លិប Real Madrid បានបន្ថែមទៀតថា ប្រាក់ចំណូលរបស់កីឡដ្ឋាន ដែលកំណត់ដោយគម្រោងអភិវឌ្ឍន៍ឡើងវិញ នៅតែទាបជាងរដូវកាល ២០១៨-១៩ ចំនួន ១៣ភាគរយ តែប្រាក់ចំណូលពីខ្សែអាជីវកម្មដែលនៅសល់ បានលើសពីកម្រិត មុនការរាតត្បាតរួចទៅហើយជាមួយនឹងប្រាក់ចំណូលទីផ្សារ កើនឡើង ១២ភាគរយ។
 
ប្រាក់ចំណូលរបស់ក្លិប Real Madrid ក្នុងរដូវកាល ២០២២​-២៣ មានចំនួន ៥៥៨លានដុល្លារ ដោយទូទាត់ថ្លៃចំណាយរួចអស់ នៅសល់ប្រាក់ចំណេញ ១៣,២៥លានដុល្លាររ។ ក្រៅពីនោះ បំណុលសុទ្ធរបស់ពួកគេ ដោយមិនរាប់បញ្ចូលគម្រោងរបស់កីឡដ្ឋាន Bernabeu មានចំនួន ៤៦,៧លានអឺរ៉ូ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com