កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ! បារាំង រៀបពិធីបើកកីឡាអូឡាំពិក ដោយប្រើទូកតាមដងទន្លេសែនប៉ារីស
19, Jul 2023 , 8:29 am        
រូបភាព
អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស Paris 2024 នៅថ្ងៃទី១៧ ខែកក្កដា ដាក់ដំណើរការសាកល្បងទូកចំនួន ៣៩គ្រឿង តាមដងទន្លេសែន (Seine) ចម្ងាយ ៦គីឡូម៉ែត្រពីស្ពាន Austerlitz ទៅកាន់ទីតាំងប៉ម ​Eiffel Tower។ សាកល្បងទូកតាមទន្លេសែនប៉ារីស ដើម្បីត្រៀមខ្លួនរៀបចំកម្មពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។



កម្មវិធីបើកអូឡាំពិកប៉ារីស ២០២៤ ត្រូវបានគេរំពឹងថា នឹងមានចំនួនមនុស្សចូលរួមទស្សនាប្រមាណ ៦សែននាក់ និងមើលឃើញការធ្វើដំណើរតាមដងទន្លេ នៃកម្មវិធីបើកដែលមានការបង្ហាញតាមទូកចំនួន ៥០។ កម្មវិធីបើក Paris 2024 នឹងក្លាយជាកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក លើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលនឹងធ្វើឡើងនៅក្រៅកីឡដ្ឋាន។
  


«យើងបានចាប់ផ្តើមសិក្សាថ្ងៃនេះ ដែលថាវាអាចធ្វើបានទៅតាមបច្ចេកទេស។ យើងកំពុងតែព្យាយាមធ្វើអ្វីមួយដែលប្លែកខុសពីមុន។ ប្រសិនបើអ្នកចង់ឱ្យមនុស្សគ្រប់គ្នា ចងចាំព្រឹត្តិការណ៍កីឡានេះ អ្នកត្រូវតែផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេមិនធ្លាប់បានឃើញពីមុន។»។ នេះបើតាមសម្តីរបស់គណៈកម្មាធិការរៀបចំ លោក Tony Estanguet។
 
លោក Estanguet បានអះអាងបន្ថែមទៀត អំពីការធ្វើតេស្តសាកល្បងនេះ ដើម្បីដឹងពីពេលវេលា ក្នុងការធ្វើដំណើរតាមទូក ក៏ដូចជាការដោះស្រាយបញ្ហាលើម៉ាស៊ីនទូកអំឡុងពេលព្រឹត្តិការណ៍កម្មវិធីបើក។
 
បើតាមសម្តីអ្នករៀបចំដដែល ផ្នែកខាងក្រោមនៃច្រាំងទន្លេ នឹងត្រូវដាក់លក់សំបុត្រ នោះអ្នកទស្សនានឹងមានឱកាសក្នុងការចូលទៅកាន់ផ្នែកខាងលើដោយឥតគិតថ្លៃ ដើម្បីទស្សនាកម្មវិធីបើក៕
 





Tag:
 Paris 2024
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com