កីឡាអន្តរជាតិ
អន្តរជាតិ
មិត្តភាពកម្តៅសាច់ដុំ! Bayern Munich លត់ក្រុមអាល្លឺម៉ង់ដូចគ្នា Rottach-Egern ២៧-០
19, Jul 2023 , 10:59 am        
រូបភាព
ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich បានយកឈ្នះ Rottach-Egern ក្នុងលទ្ធផល ២៧-០ ក្នុងការប្រកួតកម្តៅសាច់ដុំត្រៀមបើករដូវកាលថ្មីនៅថ្ងៃទី១៧ ខែកក្កដា។ Rottach-Egern ដែលស្ថិតក្នុងលីគលំដាប់ទី៩អាល្លឺម៉ង់ ធ្លាប់ចាញ់ Bayern Munich ២៣-០ ម្តងរួចមកហើយនៅឆ្នាំ២០១៩។



ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Thomas Tuchel កីឡាករ Bayern Munich ចំនួន១៣នាក់បានសម្រេចគ្រាប់បាល់ស៊ុតបញ្ចូលទីទាំង២៧គ្រាប់ ក្នុងនោះ Jamal Musiala, Mathys Tel និង Marcel Sabitzer រកបាន៥គ្រាប់រៀងខ្លួន។ ១០រូបផ្សេងទៀតដែលសម្រេចបានគ្រាប់បាល់រួមមាន Sadio Mane, Serge Gnabry, Alphonso Davies, Kingsley Coman, Leroy Sane, Dayot Upamecano, Gravenberch, Mazraoui, Guerreiro និង Laimer។
 
កាលពីឆ្នាំ២០១៩ ក្រុមស្ថិតក្នុងលីគលំដាប់ទី៩អាល្លឺម៉ង់ Rottach-Egern ធ្លាប់ចាញ់ក្រុមយក្សអាល្លឺម៉ង់ម្តងរួចមកហើយក្នុងលទ្ធផល២៣-០។ នេះមានន័យថាជួបគ្នា២លើកក្នុងរយៈពេល៤ឆ្នាំ Bayern Munich អាចគ្រាប់ស៊ុតពី Rottach-Egern ដល់ទៅ៥០គ្រាប់។
 
Bayern Munich នៅសល់ជំនួបប្រកួតមិត្តភាពកម្តៅសាច់ដុំច្រើនលើកទៀត ដោយត្រួវប៉ះ Manchester City, Liverpool, Monaco និង Kawasaki ជាដើម មុនចូលយុទ្ធនាការការពារជើងឯក Bundesliga និងប្រជែងពាន UEFA Champions League នៅរដូវកាលថ្មីខាងមុខ៕
 

Tag:
 Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com