ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តិច​អត់​ដឹង ! កត្តាទាំង​នេះ​ដែល​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ថ្លើម​រីក
20, Jul 2023 , 6:59 am        
រូបភាព
ថ្លើម គឺជា​សរីរាង្គ​ក្នុង​ពោះ​ដ៏​ធំ​មួយ​ដែល​មាន​រាង​ដូច​បាល់ទាត់ និង​ស្ថិត​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ​។ ការ​រីកថ្លើម​មិនមែន​ជា​ជំងឺ​ឡើយ តែ​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​ណាមួយ​ដូច​ជា ជំងឺថ្លើម ខ្សោយបេះដូង​ដោយសារ​ថ្លើម ឬ​ជំងឺមហារីក ។

 
អ្នក​ទំនងជា​អាច​មាន​អាកា​រៈ​ថ្លើម​រីក​បាន បើសិនជា​កំពុង​តែ​មាន​ជំងឺថ្លើម ។ កត្តា​ដែល​អាច​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ថ្លើម​រីក​នោះ​មាន​ដូច​ជា​៖
 
•​ ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ
•​ ​ប្រើ​ថ្នាំ វីតាមីន ឬ​ថ្នាំ​បំប៉ន​ច្រើន​ពេក
•​ ​ប្រើ​ថ្នាំ​បូរាណ
•​ ​មានការ​បង្ក​រោគ​ផ្សេង​ៗ ដូច​ជា​ជំងឺគ្រុនចាញ់ និង​អា​ឡែ​ហ្ស៊ី​ជាដើម
•​ ​វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម​ដូច​ជា A, B និង C
•​ ​មាន​ទម្លាប់​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ ដូច​ជា ការ​ធាត់​អាច​ធ្វើ​ឱ្យ​មាន​ជំងឺថ្លើម​ដែរ ព្រោះ​ពួក​គេ​ញ៉ាំ​អាហារ​ដែល​មិន​ផ្តល់​សុខភាព​ដូច​ជា អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ជាដើម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com