ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​នៃ​ការ​រលាក​ប្លោកនោម​មាន​អ្វីខ្លះ​?
21, Jul 2023 , 6:59 am        
រូបភាព
​ដោយសារតែ​ការ​រលាក​ប្លោកនោម ចំពោះ​ស្ត្រី គឺ​មាន​អត្រា​ខ្ពស់ ដូច្នេះ​រោគសញ្ញា​ដែល​បាន​រាយ​ខាងក្រោម​គឺ​ទាក់ទង​នឹង ការ​រលាក​ប្លោកនោម​ជាទូទៅ​។​



​រោគសញ្ញា​ទូទៅ​នៃ​រលាក​ប្លោកនោម​អាច​រួមមានៈ​
  • ​នោម​មក​មាន​ការឈឺចាប់ ឬ​ពិបាក​ក្នុងការ​នោម​
  • ​នោម​ញឹកញាប់​
  • ​នោម​បន្ទាន់ (​ជម្រុញ​ឱ្យ​ទៅ​បត់ជើងតូច​)
  • ​នោម​ទាស់​
  • ​មាន​ការឈឺចាប់​ប្លោកនោម (​ការឈឺចាប់​នៅ​ជុំវិញ​តំបន់ អាង​ត្រកៀក​)
  • ​នោម​ដោយ​មិនដឹង​ខ្លួន​
​ក្តៅខ្លួន ញាក់ ចង្អោ​រ ក្អួត និង ទទួលទាន​មិនសូវ​បាន គេ​កម្រ​ឃើញ​មាន​ចំពោះ​អ្នក​ដែល​រលាក​ប្លោកនោម​ណាស់ បើ​ទោះបីជា​ពួកគេ ច្រើន​ជា​រោគសញ្ញា របស់​អ្នក​ដែលមាន ការ​រលាក​ប្រព័ន្ធ​ទឹកនោម​ធ្ងន់ធ្ងរ ដូច​ជា​ការ​រលាក​តម្រង​នោម​ក៏​ដោយ​។​
​រោគសញ្ញា​ខ្លះ​ដែល​សំបូរ​នៅក្នុង ការ​រលាក​ប្លោកនោ​មគឺៈ​
  • ​មានការ​តឹង​ពោះ ផ្នុក​ខាងក្រោម​
  • ​មាន​ឈាម​នៅក្នុង​ទឹកនោម​
  • ​មានការ​តឹង​នៅ ចំហៀង​ពោះ​
  • ​ទឹកនោម​ក្លិនស្អុយ​
  • ​នៅក្នុង​អ្នកជំងឺ​ចាស់ៗ  ភាព​អស់កម្លាំង ឬ ការភាន់ច្រលំ អាច​ជា​សញ្ញា​ដ៏​សំខាន់​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com