ជាតិ
សង្គមជាតិ
រថយន្តក្រុងសាធារណៈមួយគ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្មគោលក្រោយត្រឡប់ពីគោលដៅ
22, Jul 2023 , 6:41 pm        
រូបភាព
រូបភាពពី Sam ath khom BTb
រូបភាពពី Sam ath khom BTb
រថយន្តក្រុងសាធារណៈមួយគ្រឿង ដែលដឹកពលរដ្ឋទៅបោះឆ្នោត បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្មគោល ខេត្តបាត់ដំបង នារសៀលថ្ងៃទី២២ ខែកក្កដា។ ហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទេ ដោយសាររថយន្តត្រឡប់ពីគោលដៅខេត្តបន្ទាយមានជ័យមកភ្នំពេញវិញ។


 
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា គ្រោះថ្នាក់នេះបានបង្កឱ្យខូចខាតម៉ូតូចំនួន៦គ្រឿង និងមនុស្សរងរបួស ចំនួន៤នាក់។ លោក បញ្ជាក់ថា រថយន្តក្រុងសាធារណៈនេះ បានដាក់អ្នកដំណើរចុះនៅខេត្តបន្ទាយមានជ័យ រួចត្រឡប់មកភ្នំពេញវិញ តែជួបគ្រោះថ្នាក់នៅចំណុចរង្វង់មូលថ្មគោល ខេត្តបាត់ដំបង។ 
 
បើតាមលោក ម៉េត មាសភក្ដី រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈរថយន្តក្រុង កំពុងដោះស្រាយបញ្ហានេះជាមួយជនរងគ្រោះ។ «អ្វីដែលយើងកំពុងធ្វើបន្តនេះ គឺការដោះស្រាយជាមួយភាគីជនរងគ្រោះ»។ នេះជាការលើកឡើងរបស់លោក ម៉េត មាសភក្ដី៕
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com