ជាតិ
សង្គមជាតិ
បោះឆ្នោត! អ្នកសង្កេតការណ៍ «កែវភ្នែកយុត្តិធម៌» មិនទាន់ឃើញភាពមិនប្រក្រតីណាមួយកើតឡើងឡើយ
23, Jul 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ លោក សាខុន ប៉ូរិន អគ្គលេខាធិការរងនៃសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិតេយ្យកម្ពុជា ដែលមានសមាជិកចូលរួមសង្កេតការចល័ត១០នាក់ អះអាងថា មិនទាន់ឃើញភាពមិនប្រក្រតីណាមួយកើតឡើងឡើយ អំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដានេះ។ កន្លងមករយៈ២១ថ្ងៃនៃការឃោសនារកសន្លឹកឆ្នោតរបស់គណបក្សទាំង១៨ ក៏ល្អប្រសើរជាងការបោះឆ្នោតអាណត្តិមុនៗផងដែរ ដោយសារអ្នកនយោបាយនីមួយមានភាពចាស់ទុំ អាចយោគយល់អធ្យាស្រ័យឱ្យគ្នាបានច្រើន។ ទន្ទឹមនឹងនេះ លោក ក៏អំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យចូលរួមបោះឆ្នោតទាំងអស់គ្នាផងដែរ។


 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសខាងក្រោមដូចតទៅ៖
 

Tag:
 បោះឆ្នោត២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com