ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ គ.ជ.ប៖ ពលរដ្ឋ​មានភាពកក់ក្តៅចេញទៅបោះឆ្នោត ទោះមនុស្សមួយចំនួន​តូចព្យាយាមបំផ្លាញសន្លឹកឆ្នោត
23, Jul 2023 , 3:17 pm        
រូបភាព
ក្រោយ​បិទបញ្ចប់​ការ​បោះឆ្នោត​ជាផ្លូវការនាវេលាម៉ោង​៣រសៀល​ថ្ងៃទី​២៣ ខែកក្កដា នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាង​ប្រាប់សារព័ត៌មានឌីជីថល​ថ្មីៗ តាមទូរសព្ទថា ការ​បោះឆ្នោតមាន​ភាពល្អ​ប្រសើរ និង​ដំណើរការទៅយ៉ាងរលូន។

លោកបាន​បញ្ជាក់ថា ពលរដ្ឋមានភាពកក់ក្តៅ ពេលចេញទៅបោះឆ្នោត បើទោះបីជាមានមនុស្សមួយចំនួន​តូចព្យាយាម​បំផ្លាញសន្លឹក​ឆ្នោត​ក៏ដោយ។ បញ្ហានេះ លោកអះអាងថា សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញាអ្នក​បង្ក​បញ្ហា​រួចហើយ។

ទាក់ទងនឹង​ការ​ក្រុមអ្នកសង្កេតការណ៍ អ្នកនាំពាក្យគ.ជ.ប មើល​ឃើញ​ចំនួន​ដ៏ច្រើន ដោយ​អ្នក​ខ្លះគ្មានកន្លែងគ្រប់គ្រាន់​ចូល​ក្នុង​ការិយាល័យ ដោយ​រង់ចាំប្តូរវេនជាមួយអ្នកនៅ​ខាងក្នុង៕





© រក្សាសិទ្ធិដោយ thmeythmey.com