ជាតិ
វីដេអូ
តោះ! ជិះក្បូនកម្សាន្តតាមដងព្រែកព្រះអង្គកែវ ក្នុងខេត្តកោះកុង
23, Jul 2023 , 8:29 pm        
រូបភាព
កោះកុង៖ ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ទីតាំងទេសចរណ៍មួយឈ្មោះថា «ភូមិទឹកស្រែ» បានធ្វើក្បូនឫស្សីសម្រាប់ឱ្យភ្ញៀវទេសចរអាចជិះលេងកម្សាន្តទស្សនាថ្ងៃលិច និងសម្រស់ធម្មជាតិតាមដងព្រែកព្រះអង្គកែវ។ ជាលើកដំបូងជិះក្បូនឫស្សីលើទឹក ភ្ញៀវទេសចរថាប្លែកអារម្មណ៍ សប្បាយ ព្រោះជាសេវាទេសចរណ៍កម្រ។ ចំពោះតម្លៃ១ម៉ឺនរៀលក្នុងមួយនាក់ ក្រៅពីនេះក៏មានសេវាម្ហូបអាហារសហគមន៍ បោះតង់ ជិះទូក និងនាំភ្ញៀវឡើងភ្នំជាដើម។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរក៏ចង់ឱ្យមានក្បូនកម្សាន្តតាមតំបន់នានាផងដែរ។


 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសខាងក្រោមដូចតទៅ៖
 












Tag:
 ក្បូន
 ដងព្រែកព្រះអង្គកែវ
 MOJO
© រក្សាសិទ្ធិដោយ thmeythmey.com