ជាតិ
សេដ្ឋកិច្ច
នយោបាយជាតិ
គ.ជ.ប ចំណាយជាង៥០លានដុល្លារសម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ
× ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថ្មីៗ នាសន្និសីទបូកសរុបសភាពការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប ចំណាយក្នុងខ្ទង់ជាង៥០លានដុល្លារអាម៉េរិកលើការរៀបចំការបោះឆ្នោតនេះ។
លោកបានបញ្ជាក់ថា គ.ជ.ប ចំណាយប្រមាណ២ម៉ឺនរៀលលើការរៀបចំលិខិតស្នាមឯកសារនៃអ្នកបោះឆ្នោតម្នាក់ៗ ហើយការចំណាយច្រើនបំផុតនោះ គឺលើសម្ភារបោះឆ្នោត និងមន្ត្រីរៀបចំការបោះឆ្នោតជាង១៥ម៉ឺននាក់ ដោយជាង១៤ម៉ឺននាក់ក្នុងរយៈពេលខ្លី និងជាង១ម៉ឺននាក់ ជាមន្ត្រីថ្នាក់ខេត្ត និងថ្នាក់ជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com