ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី នៅតែបន្តផ្តល់ជូនប្រូម៉ូសិនការប្រាក់ខ្ពស់ 8.88% សម្រាប់គណនីសន្សំបញ្ញើ មានកាលកំណត់​
26, Jul 2023 , 3:59 pm        
រូបភាព
ដើម្បីបន្តលើកកម្ពស់ និងជំរុញលើកទឹកចិត្តអតិថិជន ក្នុងការប្រើប្រាស់សេវាប្រាក់សន្សំ ជា ពិសេសទទួលបាននូវសុវត្ថិភាពសាច់ប្រាក់ និងការប្រាក់ខ្ពស់ អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខមួយនៅកម្ពុជា បានសម្រេចបន្ត ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេស។ ការផ្តល់ជូននូវអត្រាការប្រាក់រហូតដល់ 8.88% សម្រាប់ការដាក់សន្សំជាប្រាក់រៀល និងដុល្លារ ដែលការផ្តល់ជូននេះមានសុពលភាព រហូតដល់ដំណាច់ឆ្នាំ ២០២៣។
 
អ្វីដែលពិសេសទៅទៀតនោះ សម្រាប់អតិថិជនមានបំណងដាក់ប្រាក់សន្សំជាមួយ ប្រូម៉ូសិនការប្រាក់ខ្ពស់ ដែល អិលអូអិលស៊ី កំពុងផ្តល់ជូនប៉ុន្តែពុំមានពេលវេលាគ្រប់គ្រាន់ លោកអ្នកអាចបើកគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯង យ៉ាងងាយស្រួលបំផុត តាមរយៈសេវាធនាគារចល័ត iPay Cambodia ឬអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុតនៅទូទាំង ២៥ ខេត្ត/រាជធានី ហើយលោកអ្នក ក៏អាចប្រឹក្សាយោបល់ និងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ  ០២៣ ៩៩១ ៩៩១ នារៀងរាល់ថ្ងៃ ចាប់ពីម៉ោង  ៦ ព្រឹក ដល់  ១០ យប់។
 
អត្រាការប្រាក់ បញ្ញើសន្សំមានកាលកំណត់របស់ អិលអូអិលស៊ី (សុពលភាពថ្ងៃទី៣១​ ធ្នូ ឆ្នាំ២០២៣)៖
  


*អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែដោយពុំចាំបាច់ជូនដំណឹងជាមុន៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com