ជាតិ
អត្ថបទពាណិជ្ជកម្ម
ផ្តើមពីបាតដៃទទេ លោកស្រី សុខ ហេង ក្លាយជាអគ្គនាយិកា ក្រុមហ៊ុន សុខហេង គ្រឿងសង្ហារិម ដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា
27, Jul 2023 , 10:34 am        
រូបភាព
ផ្តើមចេញពីអាជីវករលក់ដូរតូចតាចនៅផ្សារធំថ្មី ក្នុងក្រុងភ្នំពេញ លោកស្រី សុខ ហេង​ (ឈ្មោះពិត ឡេង ម៉េងអាំង) តែងតែ ខ្នះខ្នែងរិះរកនូវមធ្យោបាយ គន្លឹះថ្មីៗ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន តាមរបត់នៃតម្រូវការទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចអនាគត។

តួយ៉ាង លោកស្រី សុខ ហេង បានចាប់ផ្តើមផ្លាស់ប្តូរពីការលក់ប្រភេទកម្រាលពូក ខ្នើយកើយ និងព្រំនៅផ្សារធំថ្មី បានងាកមកប្រកបមុខរបជាអ្នកលក់​ ពូកសុខភាព កម្រាល ខ្នើយឱប និងខ្នើយកើយ ដែលមានប្រេនផ្តាច់មុខដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាយើង។ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោកស្រី សុខ ហេង បានធ្វើឲ្យពូកសុខភាព ប្រេន Jasmine, Loma, និង M.A ​មានប្រជាប្រិយភាព និងសន្ទុះគាំទ្រខ្លាំងក្លាគួរឲ្យកត់សម្គាល់ រហូតជំរុញឲ្យលោកស្រី អាចពង្រីកសាខាជាបន្តបន្ទាប់ថែមទៀតផង។
  


បច្ចុប្បន្ន លោកស្រី សុខ ហេង គឺជា អគ្គនាយិកា ក្រុមហ៊ុន សុខហេង គ្រឿងសង្ហារិម ដែលមានផ្គត់ផ្គង់ ពូកសុខភាព, គ្រឿងសង្ហារិមគ្រប់ប្រភេទ, ព្រំគ្រប់ប្រភេទ និងសម្ភារផ្ទះបាយគ្រប់មុខ ពិសេសនោះគឺ​ លោកស្រី ក៏ជាម្ចាស់ បុរី ចាស្មីន - Borey Jasmine ដ៏ល្បីឈ្មោះប្រចាំក្រុងបាត់ដំបងផងដែរ។ 
 
មិនត្រឹមតែបង្កើតការងារ ផ្តល់ការងារ ដល់បុគ្គលិករាប់ពាន់នាក់តែប៉ុណ្ណោះទេ លោកស្រី សុខ ហេង ថែមទាំងមានទឹកចិត្តល្អប្រពៃ សម្រាប់បុគ្គលិក កុមារកំព្រា ជនក្រីក្រ ស្ត្រីងាយរងគ្រោះ និងមនុស្សចាស់ជរាថែមទៀតផង តាមរយៈការផ្តល់នូវនំចំណីអាហារ សម្ភារប្រើប្រាស់ ថ្នាំពេទ្យ និងថវិកាជាដើម។
 
ជាពិសេស លោកស្រី សុខ ហេង តែងតែធ្វើវីដេអូ Vlog បង្ហាញពីសកម្មភាពលើកទឹកចិត្តដល់បងប្អូនមហាជន, សារក្រើនរំឭក និងបង្ហាញនូវគន្លឹះថ្មីៗ ដែលជាចំណេះដឹងទូទៅសម្រាប់ត្រិះរិះពិចារណាថែមទៀតផង៕
 






 





(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com