ជាតិ
សិល្បករ សិល្បការិនី ​​១,៥០២​រូប​ ទទួល​គ្រឿង​​ឥស្សរិយយស ពីព្រះមហាក្សត្រ និងរដ្ឋាភិបាល
27, Jul 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ព្រះ​ករុណាព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ព្រះ​រាជ​ទាន គ្រឿង​ឥស្សរិយយស​តាម​លំដាប់​ថ្នាក់​ ដល់​សិល្បករ សិល្បការិនី ចំនួន​១៤១​រូប​ ដោយ​បែង​ចែក​គ្រឿង​ឥស្សរិយយស​ផ្សេង​ៗ​គ្នា​។ រីឯរាជ​រដ្ឋាភិបាល ​ផ្ដល់​​​គ្រឿង​ឥស្សរិយយស​ដល់​សិល្បករ សិល្បការិនី​ ចំនួន​១,៣៦០​រូប​​។



គ្រឿង​ឥស្សរិយយស ដែល​ព្រះ​រាជា​ទ្រង់​ប្រោស​ព្រះរាជ​ទាន ​ដល់​សិល្បករ​សិល្បការិនី ទាំង​១៤១​រូប រួម​​​មាន​គ្រឿង​ឥស្សរិយយស​ “ជាតូបការ​”។ គ្រឿង​ឥស្សរិយយស “​ព្រះ​រាជាណាចក្រ​កម្ពុជា” ថ្នាក់ “មហាសេរីវឌ្ឍន៍”។ គ្រឿង​ឥស្សរិយយស​ “មុនី​សារាភ័ណ្ឌ“ ថ្នាក់ “​មហាសេរីវឌ្ឍន៍”។ គ្រឿង​ឥស្សរិយយស “ព្រះ​រាជាណាចក្រកម្ពុជា” ថ្នាក់​ “​មហាសេនា”។ គ្រឿង​​ឥស្សរិយយស “មុនីសារាភ័ណ្ឌ” ថ្នាក់ “​មហាសេនា”។ និង​គ្រឿងឥស្សរិយយស “ព្រះ​រាជាណាចក្រ​​កម្ពុជា” ថ្នាក់ “អស្សឫទ្ធិ”។ ការ​ប្រោស​ព្រះ​រាជទាន​នេះ ធ្វើ​ឡើង​នៅ​ព្រះ​បរម​រាជ​វាំង នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣​។
 
ចំណែក​ផ្នែក​ខាង​រាជរដ្ឋា​ភិបាល​វិញ បាន​បំពាក់​​មេដាយ​ ជូន​​សិល្បករ​សិល្បការិនី​គ្រប់​ទម្រង់​ ចំនួន​១,៣៦០​នាក់ ដែល​បាន​ផ្ដល់​គ្រឿង​ឥស្សរិយយស “មុនី​សារាភ័ណ្ឌ” ថ្នាក់ “​ធិបឌិន្ន” និង​គ្រឿង​ឥស្សរិយយស​ “មុនីសារាភ័ណ្ឌ” ថ្នាក់​ “អស្សឫទ្ធិ”​។ រដ្ឋាភិបាល ក៏​​​បាន​​សម្រេច​ផ្ដល់​​មេដាយ​ “សហមេត្រី” ថ្នាក់​ “អស្សឫទ្ធិ” ដល់​សិល្បករ​មួយ​រូប​​ផង​ដែរ​។​
 
សូម​បញ្ជាក់​ថា សិល្បករ​សិល្បការិនី ដែល​ទទួ​ល​បាន​គ្រឿង​ឥស្សរិយយស ពី​ព្រះ​រាជា ​និង​រាជ​រដ្ឋាភិបាល ដោយ​សារ​សិល្បករ​ សិល្បការិនី​ទាំង​នោះ មាន​ស្នាដៃ​ល្អ​​ឆ្នើម​ ចូល​រួម​ចំណែក “អភិរក្ស ​និង​អភិវឌ្ឍន៍​” ជា​មួយ​រាជ​​រដ្ឋា​ភិបាល​ ក្នុង​ស្មារតី​បុព្វ​ហេតុ​ នៃ​វប្បធម៌​ជាតិ​៕
 
សូម​មើល​ឈ្មោះ​ ព្រឹទ្ធាចារ្យ វរសិល្បករ សិល្បករ សិល្បការិនី ដែល​មាន​រាយ​នាម​ ខាង​ក្រោម​៖
 




















































































Tag:
 សិល្បៈ​
  វប្បធម៌​
  សិល្បករ
  សិល្បការិនី
 
© រក្សាសិទ្ធិដោយ thmeythmey.com