ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ PPCBank ផ្តល់សេវាផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសកម្ពុជា និងកូរ៉េដោយឥតគិតថ្លៃសេវា
28, Jul 2023 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ធនាគារ PPCBank បានប្រកាសដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីរបស់ខ្លួនដោយបានចូលរួមសហការជាមួយធនាគារ Jeonbuk Bank ដែលជាធនាគារដ៏ធំមួយរបស់ ប្រទេសកូរ៉េខាងត្បូងដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសទាំងទៅនិងមកកម្ពុជា។
 
កិច្ចព្រមព្រៀងភាពជាដៃគូនេះនឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជនក្នុងការផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូននិងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េ ខាងត្បូងតាមរយៈកម្មវិធី PPCBank Mobile។ អតិថិជនទាំងអស់ដែលប្រើប្រាស់កម្មវិធី PPCBank Mobile អាចផ្ទេរប្រាក់ទៅអ្នកទទួលផលដែលមានគណនីនៅធនាគារ Jeonbuk Bank បានយ៉ាងឆាប់រហ័សងាយស្រួល និងតម្លៃសេវាទាបព្រមទាំងរីករាយជាមួយបទពិសោធន៍ផ្ទេរប្រាក់ដ៏រលូននិងសុវត្ថិភាពខ្ពស់ទៅកាន់ប្រទេសកូរ៉េផងដែរ។
 
ធនាគារ PPCBank បានបណ្តាក់ទុនយ៉ាងច្រើនលើការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលដើម្បីក្លាយជាធនាគារឈានមុខគេនៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្នដែល ទាំងអស់នេះធ្វើឡើងក្នុងគោលបំណងបម្រើអតិថិជននៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែល្អប្រសើរថែមទៀត។ ទឹកប្រាក់ដែលផ្ញើដោយអតិថិជនគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាតាមរយៈគណនីធនាគារ PPCBank ទៅកាន់គណនីធនាគារ Jeonbuk Bankត្រូវបានផ្ទេរភ្លាមៗបន្ទាប់ពីអ្នកផ្ញើបានបញ្ចប់ប្រតិបត្តិការ។
 
 
លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានថ្លែងថា៖ “យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការចាប់ដៃគូជាមួយធនាគារ Jeonbuk Bank ដើម្បីនាំយកដំណោះស្រាយសេវាផ្ទេរប្រាក់ប្រកបដោយភាពច្នៃប្រឌិតរបស់យើងជូនដល់អតិថិជនដែលត្រូវការមធ្យោបាយមួយដែលមានសុវត្ថិភាពខ្ពស់ និងរហ័សទាន់ចិត្តក្នុងការផ្ទេរប្រាក់ទៅកាន់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង”។
 
លោកបន្តទៀតថា៖ “កិច្ចសហការនាពេលនេះបានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជនសម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេស។”
 
ធនាគារ PPCBank អាចសម្រេចសមិទ្ធផលថ្មីនេះបានក៏ដោយសារភាពជាដៃគូរបស់ខ្លួនជាមួយធនាគារ Jeonbuk Bank ដែលត្រូវបានគេមើលឃើញថាជាទំនាក់ទំនងដ៏សំខាន់មួយ រវាងវិស័យហិរញ្ញវត្ថុកម្ពុជានិងកូរ៉េខាងត្បូងក្នុងការផ្តល់លទ្ធភាពដល់អតិថិជនអាចផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជាតាមរយៈធនាគារ Jeonbuk Bank មកធនាគារ PPCBank ឬធនាគារណាមួយដែលជាសមាជិករបស់បាគងបន្ទាប់ពីបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២២។
 
ជាមួយនឹងការបើកដំណើរការសេវាថ្មីនេះ ធនាគារមានការផ្តល់ជូនពិសេសដល់អតិថិជនទាំងអស់សម្រាប់ការផ្ទេរប្រាក់បានដល់ទៅ ៥.០០០ ដុល្លារអាមេរិកដោយឥតគិតថ្លៃសេវា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com