ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរ “ខួប ២០ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ” របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
28, Jul 2023 , 4:29 pm        
រូបភាព
កាលពីថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្រារព្ធកម្មវិធីខួប ២០ឆ្នាំក្រោមប្រធានបទ “២០ ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ” ដែលមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកស្រី ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា,​ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងសំណាក់ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់យ៉ាងច្រើនកុះករ។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការទស្សនានូវទស្សនីយភាពដ៏ទាក់ទាញនៃល្ខោនស្បែកធំ និងការសម្តែងរបាំជូនពរ ដែលជាការបង្ហាញពីការគាំទ្រចំពោះមរតកសិល្បៈវប្បធម៌ខ្មែរដ៏យូរលង់គួរឲ្យស្ញប់ស្ញែង។

ជាមួយទស្សនវិស័យយ៉ាងមុតមាំរបស់ អេ អឹម ខេ ក្នុងការបម្រើសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋខ្មែរឲ្យមានឱកាសគ្រប់គ្រាន់​ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​ បានវិវត្តន៍ខ្លួនពីគម្រោងអន្តរាគមន៍ឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide ក្នុងឆ្នាំ១៩៩០។ នៅឆ្នាំ ២០០៣ អេ អឹម ខេ ចាប់ផ្ដើមធ្វើប្រតិបត្តិការដោយឯករាជ្យ និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ជាពិសេសបានពង្រីកវិសាលភាពរបស់ខ្លួនទូទាំងខេត្ត-ក្រុង​។ បន្ទាប់មកឆ្នាំ ២០១០ អេ អឹម ខេ បានធ្វើកំណែទម្រង់ជាយុទ្ធសាស្រ្តបំប្លែងខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏សម្បូរបែបដោយទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ (MDI) ពីធនាគារជាតិនៃកម្ពុជា ហើយបានដាក់ឲ្យដំណើរការម៉ាស៊ីន ដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDMs) ក្នុងឆ្នាំ ២០១៣។​ 
  

 
អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងក្នុងឆ្នាំ ២០១៤ ហើយដើម្បីបង្កើនប្រព័ន្ធសុវត្ថិភាពដល់ប្រជាជន​ ដែលមានប្រាក់ចំណូលទាបក្នុងការប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុដូចជា បញ្ហាសុខភាព ឬគ្រោះថ្នាក់ជាដើម។ ក្នុងឆ្នាំ២០១៨ អេ អឹម ខេ ទទួលបានដៃគូម្ចាស់ភាគហ៊ុនថ្មីគឺ The Shanghai Commercial & Saving Bank, Ltd (SCSB) ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែរឹងមាំជាមួយការដាក់ឲ្យដំណើរការប្រព័ន្ធធនាគារស្នូលថ្មី គ្រប់តម្រូវការសេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ One-Stop-Shop នៅទូទាំងប្រទេសផងដែរ។ ជាមួយនឹងការអភិវឌ្ឍខ្លួនបែបឌីជីថលនៅឆ្នាំ ២០២០ អេ អឹម ខេ បានដាក់ឲ្យដំណើរការផ្លូវការនូវកម្មវិធីទូរស័ព្ទចល័តជាមួយមុខងារយ៉ាងពេញលេញរួមទាំងក្លាយជាសមាជិកបាគងនៃធនាគារជាតិកម្ពុជា និងដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់ក្រៅប្រទេសក្នុងឆ្នាំ ២០២០នេះផងដែរ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា៖ “ក្នុងរយៈពេល២០ឆ្នាំមកនេះ អេ អឹម ខេ បានឆ្លងកាត់ និងវិវត្តន៍ខ្លួនឥតឈប់ឈរ ដោយប្រែក្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវាឥណទានតែមួយមុខ មកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់សេវាសម្បូរបែបរួមមាន សេវាឥណទាន សន្សំ ទូទាត់ ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ភ្នាក់ងារធនាគារ ភ្នាក់ងារធានារ៉ាប់រង ដៃគូពាណិជ្ជកម្ម ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ កម្មវិធីទូរស័ព្ទចល័ត និងការដាក់ឲ្យប្រើបាស់កាតឥណពន្ធអន្តរជាតិជាដើម។ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៣ អេ អឹម ខេ កំពុងបម្រើអតិថិជនសរុបជិត ១លាននាក់ (កម្ចី និងសន្សំ) តាមរយៈសាខាទាំង១៥១ ជាមួយបុគ្គលិកជិត ៤,០០០នាក់ និងភ្នាក់ងារធនាគារជាង ៦,០០០កន្លែងទូទាំងប្រទេស។”។
  

 
ការពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំទូលំទូលាយជាមួយនឹងការបង្កើតនូវសមិទ្ធផលជាច្រើននៅឆ្នាំ ២០២៣។ បច្ចុប្បន្នក្នុងឆ្នាំ ២០២៣ នេះជាឆ្នាំដ៏ពិសេសរបស់ អេ អឹម ខេ ក្នុងការប្រារព្ធពិធីអបអរគម្រប់ខួប ២០ ឆ្នាំរបស់ខ្លួនដែលលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ អេ អឹម ខេ បាន និងកំពុងពង្រីកវិសាលភាពប្រតិបត្តិការ កាន់តែធំទូលំទូលាយទូទាំងប្រទេស ប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ ផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែប និងមានលក្ខណៈ ឆ្លាតវៃបែបឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនគ្រប់រូប រួមនឹងយន្តការជួយដល់ប្រជាពលរដ្ឋឲ្យទទួលបានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 
 
អេ អឹម ខេ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលបានរួមចំណែកក្នុងដំណើរវឌ្ឍនភាពរយៈពេល ២០ឆ្នាំមកនេះ។ អេ អឹម ខេ នៅតែបន្តបេសកកម្មដ៏មុតមាំនេះតទៅមុខជាមួយអ្នកទាំងអស់គ្នា៕
 
(អត្ថបទពាណិជ្ជកម្ម)














 

© រក្សាសិទ្ធិដោយ thmeythmey.com