ជាតិ
បោះឆ្នោត
ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប សម្រេចដាក់ទោសអ្នកញុះញង់បំផ្លាញសន្លឹកឆ្នោត
28, Jul 2023 , 5:09 pm        
រូបភាព
ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បើកសវនាការថ្ងៃទី២៧កក្កដា ឆ្នាំ២០២៣។ រូបពី គ.ជ.ប
ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បើកសវនាការថ្ងៃទី២៧កក្កដា ឆ្នាំ២០២៣។ រូបពី គ.ជ.ប
ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការជាសាធារណៈដោះស្រាយពាក្យបណ្ដឹងតវ៉ាទៅនឹងសេចក្ដីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត កំពង់ចាម ខេត្តប៉ៃលិន និងត្បូងឃ្មុំ ។ ក្រុមប្រឹក្សាជំនុំជម្រះ ចាត់ទុកសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ជាបានការដដែល។

 
ពលរដ្ឋ៥រូបដែលគូសសន្លឹកឆ្នោតបង្ហោះលើបណ្ដាសង្គម ត្រូវ គ.ជ.ប សម្រេចពិន័យ១០ទៅ១៥លានរៀល ហើយលុបឈ្មោះនិងដកសិទ្ធិឈរឈ្មោះរយៈពេល១០ឆ្នាំ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញសន្លឹកឆ្នោត។ ពួកគេទាំង៥រូប នៅខេត្តប៉ៃលិនមាន២នាក់ កំពង់ចាម១នាក់ ត្បូងឃ្មុំ២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ 
 
គ.ជ.ប ថា ពួកគេទាំង៥ខាងលើ ពាក់ព័ន្ធនឹងការណែនាំ រាំរាំង និងញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ សកម្មភាពនេះ គ.ជ.ប សម្រេចថា ជាអំពើល្មើសដូចមានចែងក្នុងមាត្រា ១៤២ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។ យ៉ាងណា គ.ជ.ប បញ្ជាក់ថា ក្រោយពីការសម្រេចខាងលើនេះ បើអ្នកទាំង៥នាក់ ពុំពេញចិត្តអាចដាក់ពាក្យបណ្ដឹងតវ៉ាបន្ត ទៅខាងក្រុមប្រឹក្សាធម្មនុញ្ញបន្តទៀតបាន៕ 
 

Tag:
 បោះឆ្នោត
  បណ្ដឹង
© រក្សាសិទ្ធិដោយ thmeythmey.com