ជាតិ
អ្នកជំនាញផ្លាស់បំណែកថ្មរាប់រយនៅបាតស្រះប្រាសាទបាយ័ន ទៅទីតាំងថ្មី
29, Jul 2023 , 2:40 pm        
រូបភាព
សៀមរាប៖ បំណែកថ្មរាប់រយផ្ទាំងនៅក្នុងបាតស្រះ ត្រូវបានអាជ្ញាធរជាតិអប្សរាជម្លៀសទៅកាន់ទីតាំងថ្មី ដើម្បីរៀបចំកំណាយត្រៀមស្ដារ និងលើកតម្លៃស្រះប្រាសាទបាយ័នឡើងវិញ។ បំណែកថ្មទាំងនោះ ​ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ខ្លះជាថ្មដំបូល ហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់ជាដើម កាលសម័យបារាំងត្រូវបានគេយកទៅគរនៅក្នុងស្រះ។ ស្រះដែលអាជ្ញាធរជាតិអប្សរា លើកគម្រោងស្ដារឡើងវិញនេះ ស្ថិតនៅជ្រុងជើងឈៀងខាងកើត ដែលស្ថានភាពបច្ចុប្បន្នរៀងរាក់បន្ដិច និងពុំមានប្រព័ន្ធបង្ហូរទឹកចូលទេ៕

 
សូមទស្សនាទិដ្ឋភាពការរៀបចំថ្ម រើថ្ម និងស្រះ នៅប្រាសាទបាយ័នដូចខាងក្រោមនេះ៖ 
 





















 

Tag:
 ស្រះប្រាសាទបាយ័ន
  បាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com