ជាតិ
ក្រសួងទេសចរណ៍ នឹងបណ្ដុះបណ្ដាលអ្នកជំនាញបន្ថែម ដើម្បីត្រៀមទទួលទេសចរ​ និងលើកស្ទួយវិស័យទេសចរណ៍
30, Jul 2023 , 10:00 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយសមាគមន៍ទីភ្នាក់ងារអាស៊ីប៉ាស៊ីហ្វិក នឹងរៀបចំវគ្គបណ្តុះបណ្តាលអ្នកជំនាញបន្ថែម នៅខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។


 
បើតាមក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១០-១១​ ខែសីហា ឆ្នាំ២០២៣ សិក្សាដោយផ្ទាល់ នៅខេត្តសៀមរាប។ សិក្ខាកាម​ដែល​បាន​សិក្សា​​ក្នុង​ការវាយតម្លៃ​បញ្ចប់​វគ្គ​សិក្សា នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍ និងអាចក្លាយជាគ្រូបង្គោលរបស់កម្មវិធីភាពធន់នៃគោលដៅទេសចរណ៍ផងដែរ។  
 
ជាមួយគ្នានេះ បេក្ខជនទាំងអស់ដែលអាចចូលរៀនវគ្គបណ្តុះបណ្តាលនេះ ត្រូវមានបទពិសោធន៍ទាក់ទង់នឹងការអភិវឌ្ឍវិស័យទេសចរណ៍ ចេះភាសាអង់គ្លេស ឬជាគ្រូបង្គោលផ្នែកទេសចរណ៍ និងជាម្ចាស់អាជីវកម្មធុនតូចក្នុងវិស័យទេសចរណ៍។ 
 
សូមជម្រាបថា ចំពោះបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត  និងសាធារណៈជនទាំងអស់ មានបំណងរៀនវគ្គបណ្តុះបណ្តាលនេះ អាចដាក់ពាក្យតាមលេខទូរសព្ទ ០៩៦ ២១៨ ៥៤០០។ ក្រសួងទេសចរណ៍ នឹងឈប់ទទួលពាក្យនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ៕
 
 

Tag:
 ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com