ជាតិ
សហគមន៍ផលិតកាបូបដោយដៃ «រុក្ខ» ជួយពលរដ្ឋឱ្យមានចំណូល និងបណ្ដុះបណ្ដាលកុមារ
30, Jul 2023 , 9:20 am        
រូបភាព
 ដោយ៖ នាយយ៉ាន
 
សៀមរាប៖ អ្នក​ស្រី ហោ ស៊ុនស្រស់ មិន​បាន​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ។ អ្នកស្រី ស៊ុនស្រស់ ​បាន​បង្កើត​ក្រុមហ៊ុន​មួយ ដែល​ជួយ​បណ្ដុះបណ្ដាលកុមារ និងពលរដ្ឋ ​ក្នុង​សហគមន៍។ ក្រុមហ៊ុនរបស់អ្នកស្រី ក៏បានផ្ដល់​ការងារ និងរកទីផ្សារ​លក់ជូនពលរដ្ឋក្នុងសហគមន៍ផងដែរ។



 

ពលរដ្ឋ នៅក្នុងសហគមន៍របស់អ្នកស្រី ក្នុង​ខេត្ត​សៀមរាប ​ចេះ​ធ្វើ​វត្ថុ​ផ្សេង​ៗអំពី​កំប្លោក។ ឆ្នាំ​២០១៧ អ្នក​ស្រី​ស្រស់ បាន​រៀន និងយក​ផលិតផល​បងប្អូន​របស់គាត់​ទៅ​លក់​នៅ​ផ្សារ ក្នុង​ក្រុង​សៀម​រាប។ ឆ្នាំ​២០១៩ អ្នកស្រី បាន​បង្កើត​ក្រុមហ៊ុន​មួយ​តែ​ម្ដង ដែល​មានឈ្មោះ​ថា «រុក្ខៈ» ពីព្រោះ​សហគ្រាស​នេះ​ផលិត​តែ​វត្ថុ​ធ្វើ​ពី​រក្ខជាតិប៉ុណ្ណោះ។ 
 
រុក្ខៈ មិនមែន​គ្រាន់តែ​លក់​កន្ត្រក កាបូប ឬកម្រាល​ធ្វើ​ពី​កំប្លោកទេ។ ក្រុមហ៊ុន​នេះ​ក៏ផលិត​របស់ៗ​ខ្លួនឯងដែរ។ បុគ្គលិក​ទាំងអស់​ជា​មនុស្ស​ស្រី។ រុក្ខៈ បាន​បណ្ដុះបណ្ដាល​ពួកគាត់ និងអ្នក​ដទៃ​ជា​ច្រើន​រូប តាម​សហគមន៍ ក្នុង​គោលបំណង​បន្ត​ចំណេះ​ដ៏យូរអង្វែង​នេះ។ ក្រៅ​ពី​បង្រៀន​ប្រើ​វត្ថុធាតុ​ធម្មជាតិជាពិសេសកំប្លោក សហគ្រាស​នេះ​ក៏​ជួយ​បង្រៀន​កូន​ក្មេង​តាម​ភូមិ ក្រៅ​សាលាផដែរ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​បណ្ដុះបណ្ដាល​អ្នក​ម្ដាយ​របស់​ពួកគាត់ទៀតផង ដើម្បី​គាត់​មានជំនាញ ចំណូល ហើយ​ជាមេ​គ្រួសារ​ឯករាជ។
 
ថ្មីៗ​នេះ រុក្ខៈ ក៏​មាន​វគ្គ​បណ្ដុះបណ្ដាល សំរាប់ភ្ញៀវ​ទេសចរ ដែលឱ្យ​ពួកគាត់​ផ្ដល់តម្លៃ​ខ្ពស់ទៅ​លើ​ការងារ​ធ្វើ​ផ្ទាល់ដៃ និង​ប្រើ​តែ​វត្ថុធាតុដើម​ធម្មជាតិ។
ហាង​របស់ រុក្ខៈ មាន​ទី​តាំង​ស្ថិត​នៅ​វិថី​សាលាកំរើក ខ័ណ្ឌ​សាលាកំរើក ក្រុង​សៀមរាប។ មានគណនីបណ្ដាញសង្គម facebook ហើយ​គេហទំព័រ http://www.rokhak.com ដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com