កីឡាជាតិ
ជាតិ
អត្ដពលិកកម្ពុជា រកបានមេដាយបណ្តោះអាសន្ន ៤៣ ពីកីឡាប៉ូលីសពិភពលោក
02, Aug 2023 , 7:59 pm        
រូបភាព
អត្ដពលិកកម្ពុជា ប្រកួតលើកីឡាចំបាប់ រូបពីWorld Police and Fire Games
អត្ដពលិកកម្ពុជា ប្រកួតលើកីឡាចំបាប់ រូបពីWorld Police and Fire Games
អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយបណ្តោះអាសន្ន ចំនួន៤៣ ក្នុងមេដាយមាស១៧ ប្រាក់២០ និងសំរិទ្ធ៦ ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ (World Police and Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ លទ្ធផលនេះ គិតត្រឹមចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។



កីឡាចំបាប់ ដណ្ដើមបាន ១២មេដាយ៖ មាស៣, ប្រាក់៨ និងសំរិទ្ធ១។ 
កីឡាបាល់ទះក្នុងសាល ឈ្នះមេដាយមាស១។
កីឡាហែលទឹក ទទួលបាន ១៥មេដាយ៖ មាស៦, ប្រាក់៦ និងសំរិទ្ធ៣។
កីឡាវាយកូនឃ្លីលើតុ ៥មេដាយ៖ មាស២ និងប្រាក់៣។
ការ៉ាតេ ៨មេដាយ៖ មាស៣, ប្រាក់៣ និងសំរិទ្ធ២។
កីឡាលើកទម្ងន់ Bench Press ឈ្នះមេដាយមាស ២។
  
អត្ដពលិកកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ រូបពី World Police and Fire Games

គួរ​បញ្ជាក់ផងដែរថា ប្រតិភូកីឡាកម្ពុជា ចេញដំណើរទៅប្រកួត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ កីឡា ១៣​ប្រភេទនោះ រួមមាន៖ វាយ​កូន​ឃ្លី​លើ​តុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់​កាច់​ដៃ,​ កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល, ​ Bench Press និង Push Pull Lifting ។ 
 
ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០២៣ ។ ដោយឡែកកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសរុប ៣៣គ្រឿង ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២២ ក្នុងនោះ មានមេដាយមាស១៥ ប្រាក់៨ និងសំរឹទ្ធ ១០៕
 
អត្ដពលិកកម្ពុជា ប្រកួតលើកីឡាវាយកូនឃ្លី លើតុ រូ​បពី World Police and Fire Games


Tag:
 World Police and Fire Games
© រក្សាសិទ្ធិដោយ thmeythmey.com