ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ យើងមិនព្យាយាមជះឥទ្ធិពលលើការសម្រេចចិត្តរបស់មេដឹកនាំថ្មីនោះឡើយ
03, Aug 2023 , 9:36 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ថ្នាក់ដឹកនាំជំនាន់ចាស់ នឹងមិនព្យាយាមជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថ្មី និងបណ្តារដ្ឋមន្ត្រីនានានោះឡើយ។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង ព្រឹកថ្ងៃទី៣ ខែសីហា។
 
ប្រមុខរដ្ឋាភិបាលដែលនឹងត្រូវចាកចេញពីតំណែងនានាថ្ងៃទី២២ ខែសីហា បានអះអាងថា សម្តេច និងថ្នាក់ដឹកនាំជំនាន់ចាស់ ផ្តល់នូវឯករាជ្យភាពគ្រប់គ្រាន់លើការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្មី ប៉ុន្តែដើរតាមគោលនយោបាយគណបក្សដែលបានសន្យាជាមួយម្ចាស់ឆ្នោត។
 
សម្តេច ហ៊ុន សែន បានរំលឹកពីបទពិសោធន៍របស់ខ្លួន ពេលធ្វើនាយករដ្ឋមន្ត្រីដំបូងៗ ដោយមិនតម្រូវឱ្យមានការចូលលូកលាន់លើការសម្រេចចិត្ត ឬរង់ចាំតែសុំយោបល់នោះឡើយ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com