កីឡាជាតិ
ជាតិ
កីឡាប៉ូលីសពិភពលោក៖ កម្ពុជា រកបានមេដាយ ១៣បន្ថែមទៀត
03, Aug 2023 , 6:59 pm        
រូបភាព
អត្ដពលិកកម្ពុជា ឡើងទទួលមេដាយ ក្នុងព្រឹត្តិការណ៍ World Police and Fire Games 2023 រូបពី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
អត្ដពលិកកម្ពុជា ឡើងទទួលមេដាយ ក្នុងព្រឹត្តិការណ៍ World Police and Fire Games 2023 រូបពី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយបណ្តោះអាសន្នចំនួន១៣បន្ថែមទៀត សរុប៥៦មេដាយ ក្នុងមេដាយមាស២៤ ប្រាក់២៤ និងសំរិទ្ធ៨ ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ (World Police and Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ ចំនួនមេដាយនេះ គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។



មេដាយទាំង ៥៦នោះ រកបានលើប្រភេទកីឡាដូចជា៖
 
កីឡាចំបាប់ ដណ្ដើមបាន ២៣មេដាយ៖ មាស១០, ប្រាក់១០ និងសំរិទ្ធ៣។ 
កីឡាបាល់ទះក្នុងសាល ឈ្នះមេដាយមាស១។
កីឡាហែលទឹក ទទួលបាន ១៥មេដាយ៖ មាស៦, ប្រាក់៦ និងសំរិទ្ធ៣។
កីឡាវាយកូនឃ្លីលើតុ ៥មេដាយ៖ មាស២ និងប្រាក់៣។
ការ៉ាតេ ៨មេដាយ៖ មាស៣, ប្រាក់៣ និងសំរិទ្ធ២។
កីឡាលើកទម្ងន់ Bench Press ឈ្នះមេដាយមាស ២។
យូដូ ឈ្នះមេដាយប្រាក់២។
 
គួរ​បញ្ជាក់ផងដែរថា ប្រតិភូកីឡាកម្ពុជា ចេញដំណើរទៅប្រកួត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ កីឡា ១៣​ប្រភេទនោះ រួមមាន៖ វាយ​កូន​ឃ្លី​លើ​តុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់​កាច់​ដៃ,​ កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល, ​ Bench Press និង Push Pull Lifting ។
 
ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០២៣ ។ ដោយឡែកកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសរុប ៣៣គ្រឿង ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២២ ក្នុងនោះ មានមេដាយមាស១៥ ប្រាក់៨ និងសំរឹទ្ធ ១០៕
 

Tag:
 World Police and Fire Games
© រក្សាសិទ្ធិដោយ thmeythmey.com