កីឡាជាតិ
ជាតិ
ក្រុមបាល់ទាត់កម្ពុជា មានជំនួបមិត្តភាពអន្តរជាតិចំនួន២ ទល់ហុងកុង និងម៉ាកាវ
04, Aug 2023 , 10:59 am        
រូបភាព
អ្នកគាំទ្រក្រុមគោព្រៃកម្ពុជាអំឡុងការប្រកួតស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិអូឡាំពិក
អ្នកគាំទ្រក្រុមគោព្រៃកម្ពុជាអំឡុងការប្រកួតស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួត ដោយជំនួបដំបូងត្រូវប៉ះហុងកុង និងទី២ជួបម៉ាកាវ នៅខែកញ្ញា ឆ្នាំ២០២៣។ មិត្តភាពអន្តរជាតិនេះ ធ្វើឡើងដើម្បីកម្តៅសាច់ដុំ ត្រៀមប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០២៦។


បើតាមការប្រកាសលើផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី៤ ខែសីហា ជំនួបដំបូងរបស់ក្រុមគោព្រៃកម្ពុជា ទល់ហុងកុង នឹងធ្វើនៅថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
ដោយឡែកជំនួបលើកទី២ របស់ក្រុមដែលដឹកនាំដោយលោក Felix G.Dalmas ត្រូវតតាំងនឹងម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា នៅម៉ោង និងទីតាំងដដែល។ 
ជំនួបមិត្តភាពអន្តរជាតិទាំងពីរប្រកួតនេះ ធ្វើឡើងដើម្បីកម្លាំងសាច់ដុំ ទាំងសម្រាប់ក្រុមកម្ពុជា ហុងកុង និងម៉ាវ សម្រាប់ការប្រកួតវគ្គជម្រុះបឋម FIFA World Cup ឆ្នាំ២០២៦ ជុំទី១ ក្នុងតំបន់អាស៊ី។
 
ក្នុងការប្រកួតជម្រុះបឋម FIFA World Cup ឆ្នាំ២០២៦ ជុំទី១ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវតតាំងប៉ាគីស្ថាន ស្របពេលហុងកុងជូបប៊ូតង់ និងម៉ាកាវ តតាំងជាមួយ​មីយ៉ាន់ម៉ា។ World Cup ឆ្នាំ២០២៦ មានសហម្ចាស់ផ្ទះចំនួន៣ រួមគ្នារៀបចំ ក្នុងមានអាម៉េរិក កាណាដា និងម៉ិកស៊ិក ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៦៕
 
 

Tag:
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com