ជាតិ
អត្ថបទពាណិជ្ជកម្ម
បុគ្គលិក អេ អឹម ខេ ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម
04, Aug 2023 , 4:57 pm        
រូបភាព
នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ ប្រមាណជិត ៣០នាក់បានចុះឈ្មោះដោយស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ ការបរិច្ចាគឈាមនេះផងដែរគឺជាទង្វើ ដែលបង្ហាញពីទំហំនៃក្ដីស្រលាញ់ចំពោះសហគមន៍ ក៏ដូចជាជួយសង្គមជាតិរបស់យើងផងដែរ។

ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមជាតិរបស់យើង ឈាមរបស់អ្នកអាចជួយដល់ជីវិតមនុស្សជាច្រើន ដែលពួកគាត់ត្រូវការខ្លាំងបំផុតដូចជា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម្ដាយសម្រាលកូនមិនធម្មតា ជំងឺមហារីក ការវះកាត់ធ្ងន់ធ្ងរ និងអ្នកជំងឺផ្សេងៗទៀត។ 
  


យោងតាមមជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួង​សុខាភិបាលបានពន្យល់ថា “ជា​មធ្យម​ឈាម​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​មាន​​ពី ៣​លីត្រ ទៅ ៥​លីត្រ ទៅ​តាម​ទម្ងន់​របស់​ខ្លួន​មនុស្ស​យើង។ ការ​បរិច្ចាគ​ឈាម​ម្ដង​មាន​កម្រិត ៣៥០​មីលីលីត្រ ដូច្នេះ​ការ​បរិច្ចាគ​ឈាម​មាន​ការ​បាត់បង់​ឈាម​តែ​ប្រហែល​ ៧​ភាគរយ​តែ​ប៉ុណ្ណោះ​នៃ​ចំណុះ​ឈាម​ ដែល​មាន​ក្នុង​ខ្លួន​មនុស្ស​យើង ហើយ​ការ​បាត់​បង់​ឈាម​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​នោះ ទាល់​តែ​រហូត​ដល់ ២៥ ភាគរយ ទៅ ៣៥ ​ភាគរយ ​ឯណោះ។ ដូច្នេះ​ជា​រៀង​រាល់ ៣​​ខែ​ម្ដង​ចំពោះ​បុរស ​និង ៤​ខែ​ម្ដង ចំពោះ​ស្ត្រី គឺ​គាត់​អាច​បរិច្ចាគ​ឈាម​យ៉ាង​ទៀង​ទាត់”។
 
គួរបញ្ជាក់ផងដែរថា ការបរិច្ចាគឈាមមិនត្រឹមតែជួយដល់សង្គមជាតិយើងទេ លើសពីនេះទៅទៀតការបរិច្ចាគឈាមទៀងទាត់ អាចជួយកាត់បន្ថយនូវជំងឺជាច្រើនដូចជា ជំងឺបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល កាត់បន្ថយជំងឺមហារីកផ្សេងៗ និងអត្ថប្រយោជន៍សុខភាពជាច្រើនទៀតផង។ ដូចច្នេះហើយយើងនាំគ្នាចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះសង្គមជាតិយើង និងដើម្បីសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋរបស់យើង។
 


អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕
 
(អត្ថបទពាណិជ្ជកម្ម)
 






© រក្សាសិទ្ធិដោយ thmeythmey.com