ជាតិ
អត្ថបទពាណិជ្ជកម្ម
ទីស្នាក់ការ​កណ្តាលថ្មីរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ផ្ដល់បទពិសោធន៍ថ្មីដ៏សម្បូរបែប និងបន្ដពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា
04, Aug 2023 , 5:25 pm        
រូបភាព
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃនេះ ដើម្បីផ្តល់បទពិសោធន៍ថ្មីដ៏សម្បូរបែបជូនដល់អតិថិជន និងដៃគូសហការនានា ក៏ដូចជាបន្ដពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះទៅដល់ប្រជាជនកម្ពុជា។

ពិធី​សម្ពោធ​ទីស្នាក់ការកណ្តាល​ថ្មី​នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ពន្លឺ តុលា ជាអគ្គនាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍។ 
  


លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាមានប្រសាសន៍ថា៖ “ខ្ញុំសូមអបអរសាទរដល់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា សម្រាប់ការសម្ពោធទីស្នាក់ការកណ្តាលថ្មីនេះ ដែលបានឆ្លុះបញ្ចាំងពីការរីកចម្រើន និងឆន្ទៈរបស់ក្រុមហ៊ុនក្នុងការធ្វើអាជីវកម្មនៅកម្ពុជារយៈពេលយូរអង្វែង។ ទន្ទឹមនឹងនេះ ទីស្នាក់ការកណ្តាលថ្មីនេះ ក៏បានចូលរួមចំណែកជំរុញដល់វិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត ជាមួយនឹងសេវាកម្មធានារ៉ាប់រងអាយុជីវិតកាន់តែសម្បូរបែបប្រកបដោយទំនុកចិត្ដជូនដល់ប្រជាពលរដ្ឋកម្ពុជា និងផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញផលិតផលធានារ៉ាប់រង។”​ 
 
អគ្គនាយកប្រតិបត្តិ ​ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ លោក ពន្លឺ តុលា មានប្រសាសន៍ថា៖ “ការសម្ពោធទីស្នាក់ការកណ្តាលថ្មីនេះ បង្ហាញជាថ្មីម្ដងទៀតថា​យើងមានឆន្ទៈក្នុងការបម្រើប្រជាជន​កម្ពុជាជាច្រើនឆ្នាំតទៅមុខទៀត។ ទីស្នាក់ការកណ្តាលថ្មីរបស់យើង មានភាពធំទូលាយ ទំនើបជាងមុន និងមានលក្ខណៈពិសេសជាច្រើនដើម្បីបំពេញតម្រូវការ ដែលមានស្រាប់ និងតម្រូវការថ្មី ដែលកំពុងកើនឡើង ដោយសារយើងបានឈានដល់ភាពរីកចម្រើនថ្មីមួយកម្រិតទៀត។ ទីតាំងថ្មីនេះអនុញ្ញាតឱ្យយើងផ្តល់សេវាកម្មកាន់តែប្រសើរ សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់ជូនដល់អតិថិជនរបស់យើង និងភាគីពាក់ព័ន្ធទាំងអស់ពីកន្លែងតែមួយ។”
  


ទីស្នាក់ការកណ្តាលថ្មី ដែលមានភាពធំទូលាយ និងផាសុកភាពល្អ ​គឺជានិម្មិតរូបនៃមហិច្ឆតារបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈានមុខគេនៅក្នុង​ប្រទេសកម្ពុជា។ ទីស្នាក់ការកណ្តាលថ្មីនេះ មានទីតាំងស្ថិតនៅអគារសាមគ្គីក្នុងតំបន់ពាណិជ្ជកម្មដ៏សំខាន់មួយក្នុងខណ្ឌទួលគោក និងត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍ ផលិតភាព និងការប្រាស្រ័យទាក់ទងគ្នាល្អបំផុត។
 
ជាមួយគ្នានេះដែរ ទីស្នាក់ការកណ្តាលថ្មីក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ផ្ដល់លក្ខណៈពិសេស និងបំពាក់ជាមួយសំភារៈបរិក្ខារជាច្រើនមានដូចជា កន្លែងចតរថយន្តផ្ដល់ភាពងាយស្រួល កន្លែងរង់ចាំប្រកបដោយផាសុកភាព បន្ទប់ប្រជុំដ៏ធំទូលាយ កន្លែងសម្រាប់ការបណ្ដុះបណ្ដាល និងកន្លែងហាត់ប្រាណផងដែរ។ នៅតាមជញ្ជាំងនៅក្នុងទីស្នាក់ការកណ្តាលថ្មីនេះ ត្រូវបានលម្អទៅដោយគំនូរបង្ហាញវប្បធម៌ខ្មែរ និងជប៉ុន ដែលគូរដោយវិចិត្រករខ្មែរ។

អាសយដ្ឋានថ្មី៖ ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  
ដើម្បីស្វែងយល់បន្ថែមអំពីទីស្នាក់ការកណ្តាលថ្មីរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ឬសាកសួរព័ត៌មានអំពីផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់យើង សូមចូលទៅកាន់ទំព័រ Facebook៖ https://www.facebook.com/DaiichiLife.Cambodia ឬគេហទំព័រ៖ https://dai-ichilife.com.kh/pages។ ​​​
លោកអ្នកក៏អាចទាក់ទងយើង តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ)។
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានការិយាល័យនៅរាជធានីភ្នំពេញ សាខាខេត្ដបាត់ដំបង ខេត្តសៀមរាប និងបានកំពុងផ្ដល់សេវាកម្មដល់ជាង ១០,០០០ ក្រុមគ្រួសារ។ 
  

 
អំពី៖ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាហ្វ៍ កម្ពុជា  ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង ឬ DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ​ច​ឆេង (Tokyo Stock Exchange) ។​
 
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈវិស័យ “អតិថិជនជាចម្បង”។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។  
 
*ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៦១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៩ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣) ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com