កីឡាជាតិ
ជាតិ
CPL៖ កីឡាករបរទេស៥៨នាក់ មានវត្តមាននៅរដូវកាលថ្មី ក្នុងនោះ ជប៉ុន និងប្រេស៊ីល ច្រើនជាងគេ
04, Aug 2023 , 6:59 pm        
រូបភាព
ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងវិសាខា ក្នុងពានរង្វាន Super Cup រូបពី Cambodian Premier League
ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងវិសាខា ក្នុងពានរង្វាន Super Cup រូបពី Cambodian Premier League
១០ក្រុម ដែលត្រូវប្រកួតប្រជែងក្នុងលីគកីឡាបាល់ទាត់កំពូលកម្ពុជា Cambodian Premier League នៅរដូវកាល២០២៣-២៤ សុទ្ធតែមានកីឡាករបរទេសចូលរួម។ វត្តមានកីឡាករ​បរទេសសរុប៥៨នាក់នៅលីគកំពូលរដូវកាលថ្មីនេះ កីឡាករជប៉ុន និងប្រេស៊ីលច្រើនជាងគេ។



ការប្រកួតលីគបាល់ទាត់កំពូលកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ រដូវកាលថ្មី ក្រុមហ៊ុន CPL បានអនុញ្ញាតឲ្យក្លិបនីមួយៗ អាចចុះឈ្មោះកីឡាករបរទេស បានចំនួន៦រូប ដោយក្នុងនោះ រាប់បញ្ចូលកីឡាករ ១រូបជាកីឡាករកូតាអាស៊ាន។ ប្រសិនជាមិនមានសមាសភាពនេះទេ ក្លិប មានសិទ្ធិចុះឈ្មោះកីឡាករបរទេស បានតែ៥ប៉ុណ្ណោះ។ ដោយឡែក រដូវកាលនេះ មានកីឡាករបរទេស មកពីក្លិបទាំង១០ មានចំនួន ៥៨នាក់ ក្នុងនោះ កីឡាករជប៉ុន ១៨រូប និងប្រេស៊ីល ១១រូប ដែលជាចំនួនច្រើនជាងគេ។
 
ការប្រកួត Cambodian Premier League  នឹងកាន់តែចាប់អារម្មណ៍លើសពីរដូវកាលមុន ដោយសារតែចំនួន នៃការប្រកួតកើនឡើងដល់ទៅ ១៤១ប្រកួត និងកូតាកីឡាករបរទេស កើនដល់៦រូប។ កូតាកីឡាករបរទេស​ ក្លិបក្របខណ្ឌលីគកំពូលនីមួយៗ អាចចុះឈ្មោះកីឡាករបរទេស​​ បានចំនួន ៦នាក់ ដោយក្នុងនោះ រាប់បញ្ចូលកីឡាករក្នុងតំបន់អាស៊ានម្នាក់។ ប្រសិនជាមិនចុះឈ្មោះកីឡាករអាស៊ានទេ ក្លិប អាចដាក់កីឡាករបរទេស បានតែ៤រូបប៉ុណ្ណោះ ក្នុងទីលានប្រកួត ដោយក្នុងនោះ មានម្នាក់ជាកីឡាករក្នុងតំបន់អាស៊ី។ ប៉ុន្ដែប្រសិនជា ក្លិប មានកីឡាករអាស៊ាន ក្លិប អាចដាក់សមាសភាពកីឡាករ បរទេស៥រូបក្នុងទីលាន (រាប់បញ្ចូល ម្នាក់ជាកីឡាករអាស៊ាន)។ 
 
ការប្រកួតពានរង្វាន់ Cambodian Premier League 2023-2024 មាន១០ ក្លិបចូលរួម មានដូចជា៖ ក្លិបបឹងកេត, ភ្នំពេញក្រោន, ព្រះខ័ន្ធរាជ ស្វាយរៀង, វិសាខា, អង្គរថាយហ្គឺ, កងយោធពលខេមរភូមិន្ទ, អាយ អេស អាយ ដង្កោសែនជ័យ, ណាហ្គាវើលដ៍, គិរីវង់សុខសែនជ័យ និងព្រៃវែង។ ព្រៃវែង និងបឹងកេត មានកីឡាករបរទេសតិចជាងគេ ចំនួនត្រឹម៥នាក់។
កីឡាករបរទេស ដែលក្លិបទាំង១០ បានចុះឈ្មោះប្រកួត សរុបទាំងអស់មានចំនួន ៥៨រូបនោះរួមមាន៖
 
កីឡាករបរទេស របស់ក្លិបអង្គរថាយហ្គឺ មាន៖ Nugent William អង់គ្លេស, Blasco Victor អេស្ប៉ាញ, Nishikawa Shodai ជប៉ុន, Bugas Arellano ហ្វីលីពីន, Riggi Alessandro កាណាដា និង Delwinser Sing សិង្ហបុរី។
 
កីឡាករបរទេស របស់ក្លិបគិរីវង់សុខសែនជ័យ មាន៖ Elsayed Abdelfattah អេហ្ស៊ីប, Nobiraki Deiransupensa ជប៉ុន, Yannick Ndoumene កាំម៉ារូន, Romario Alves ប្រេស៊ីល, Daiki Jahana ជប៉ុន និង Zenivio Conceicao Mota ទីម័រខាងកើត។
 
កីឡាករបរទេស របស់ក្លិបព្រះខ័ន្ធរាជ ស្វាយរៀង មាន៖ Ryo Fuji ជប៉ុន, Takashi Odawara ជប៉ុន, Marcus Haber កាណាដា, Gabriel Silva ប្រេស៊ីល, Iago Bento ប្រេស៊ីល និង Bounkong Bounphanchan ឡាវ។
 
កីឡាករបរទេស របស់ក្លិបព្រៃវែង មាន៖ Thiha Zaw មីយ៉ាន់ម៉ា, Takeshita Masatoshi ជប៉ុន, Kato Ryo ជប៉ុន, So Omae ជប៉ុន និង Saidy Ahmad ហ្គាំប៊ី។
កីឡាករបរទេស របស់ក្លិបអាយ អេស អាយ ដង្កោសែនជ័យ មាន៖ Samura Umaru សៀរ៉ាឡេអូន, Ornai Jhon Frith ទីម័រខាងកើត, Coulibaly Kader កូតឌីវ័រ, Chern Jinryeong កូរ៉េ, Yanagidate Kazu ជប៉ុន និង Ndingo Louis Willy កាំម៉ារូន។
 
កីឡាករបរទេស របស់ក្លិបបឹងកេត មាន៖ Golubovic Stefan ស៊ែប៊ី, Takahashi Mahiro ជប៉ុន, Zogbe Gbayoro Anderson កូឌឺវ័រ, Yoshihama Ryohei ជប៉ុន និង Stokoe Luke Alexander អង់គ្លេស។
 
កីឡាករបរទេស របស់ក្លិបកងយោធពលខេមរភូមិន្ទ មាន៖ Tetsuaki Misawa ជប៉ុន, Lucas Massaro Gama ប្រេស៊ីល, Shori Murata ជប៉ុន, Srayut Sompim ថៃ, Caio Santos Vicente ប្រេស៊ីល និង Toshiya Takagi ជប៉ុន
 
កីឡាករបរទេស របស់ក្លិបណាហ្គាវើលដ៍ មាន៖ Oliveira Mario ប្រេស៊ីល, Critian Roque Santos ប្រេស៊ីល, Alexandre Cardoso Garcia ប្រេស៊ីល, Kikuchi Yuta ជប៉ុន, Bektur Amangeldiev សាធារណរដ្ឋកៀហ្ស៊ីស៊ី និង Mursalim Muhammad Rafli ឥណ្ឌូណេស៊ី។
 
កីឡាករបរទេសក្លិបភ្នំពេញក្រោន មាន៖ SOE MOE KYAW មីយ៉ាន់ម៉ា, Takaki Ose ជប៉ុន, Yudai Ogawa ជប៉ុន, RAFAEL ANDRES NIETO កូឡ៊ំប៊ី, RODRIGUES ROLDAO DENILSON ប្រេស៊ីល និង SHIMIZU SHINTARO ជប៉ុន។
 
កីឡាករបរទេសរបស់ក្លិបវិសាខា មាន៖ Mohammed Faeez អាហ្វ្រិកខាងត្បូង, Olivera Bastos Jonata ប្រេស៊ីល, Barreto Mouzinho ទីម័រខាងកើត, Alisher Umidovich អ៊ូបេគីស្ថាន, Pedro Junior ប្រេស៊ីល និង Nishihara Takumu ជប៉ុន។
 
គួរបញ្ជាក់ផងដែរថា សម្រាប់ប្រកួតសប្ដាហ៍ទី១ នាថ្ងៃទី៥ ខែសីហា ម៉ោង ៣:៤៥ រសៀល ព្រៃវែង ត្រូវស្វាគមន៍ ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តព្រៃវែង ចំណែក នៅម៉ោង ៦:០០ល្ងាច វិសាខា បើកទ្វាកីឡដ្ឋានព្រីនស៍ ទទួលគិរីវង់សុខសែនជ័យ។ លុះចូលដល់ថ្ងៃទី៦ នៅម៉ោង ៦:០០ល្ងាច ការប្រកួត ៣ដំណាលគ្នា គឺក្លិបទ័ព ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្ដាតចាស់, ភ្នំពេញក្រោន ជួបជាមួយ បឹងកេត នៅកីឡដ្ឋាន Smart R.S.N ហើយចំណែក អាយ អេស អាយ ដង្កោសែនជ័យ ស្វាគមន៍ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន AIA KMH Park៕
 
 

Tag:
 Cambodian Premier League
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com