ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន​ ម៉ាណែត ប្តេជ្ញា​បំពេញបេសកកម្ម​ប្រកបដោយសេចក្តីស្មោះត្រង់ និងទទួល​ខុសត្រូវ
07, Aug 2023 , 4:39 pm        
រូបភាព
«នេះគឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់ទូលព្រះបង្គំជាខ្ញុំ ដោយទទួលបានឱកាសដ៏វិសេសវិសោក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ»។ លោក ហ៊ុន ម៉ាណែត បាន​សរសេរទូល​ថ្វាយព្រះករុណា ព្រះមហាក្សត្រ ក្រោយព្រះករុណាជាអម្ចាស់ បាន​សព្វព្រះរាជហឫទ័យប្រោស​ព្រះរាជប្រទាន​ចាត់តាំងលោក​ជា​នាយករដ្ឋមន្ត្រីសម្រាប់នីតិកាល​ទី៧ (២០២៣-២០២៨)។
 
តបនឹងព្រះរាជក្រឹត្យដ៏របស់ព្រះករុណាព្រះមហាក្សត្រ លោក ហ៊ុន​ ម៉ាណែត នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ដែលគ្រោងនឹងបើកសម័យប្រជុំនាថ្ងៃទី​២១ ខែសីហា។ 
 

«ទូលព្រះបង្គំជាខ្ញុំ រួមជាមួយឥស្សរជនទាំងអស់ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»។ លោក​បាន​សន្យា​បន្ត​ការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, រាជបល្ល័ង្ក និងរបបរាជានិយម រួមទាំង​ការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com