កីឡាជាតិ
ជាតិ
អត្ដពលិកកម្ពុជា ដណ្ដើមបាន៧១មេដាយ ពីកីឡាប៉ូលីសពិភពលោក បំបែកកំណត់ត្រា ឆ្នាំ២០២២
07, Aug 2023 , 6:59 pm        
រូបភាព
អត្ដពលិកកម្ពុជា ​រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
អត្ដពលិកកម្ពុជា ​រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
អត្ដពលិកកម្ពុជា ដណ្ដើមបាន ៧១មេដាយ ក្នុងនោះមេដាយមាស៣៣ ប្រាក់២៩ និងសំរិទ្ធ៩ ពីព្រឹត្តិការណ៍ World Police and Fire Games 2023 នៅទីក្រុង Winnipeg ប្រទេសកាណាដា ក្រោយបញ្ចប់ការប្រកួតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ៧១មេដាយនេះ ជាចំនួន ច្រើនជាងឆ្នាំ២០២២ ដែលអត្ដពលិកកម្ពុជា ដណ្ដើមបានត្រឹមតែ ៣៣មេដាយ។



ការប្រកួត World Police and Fire Games 2023 នៅប្រទេសកាណាដា ធ្វើឡើងពីថ្ងៃទី២៨ ខែកក្កដា និងបញ្ចប់ជាផ្លូវការ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ៧១ មេដាយនោះ រកបានពីកីឡាដូចជា៖ 
 
កីឡាចំបាប់កាច់ដៃ មេដាយសរុប ១១ មាន៖ មាស៧ ប្រាក់២ និងសំរិទ្ធ២
កីឡាហែលទឹក មេដាយសុរប ១៥ មាន៖ មាស៦ ប្រាក់៦ និងសំរិទ្ធ៣
ជឺជិតស៊ូ មេដាយសរុប ៨មាន៖ មាស៦ និងប្រាក់២
 
ចំបាប់ មេដាយសរុប ១២ មាន៖ មាស៣ ប្រាក់៨ និងសំរិទ្ធ១
ការ៉ាតេ មេដាយ សរុប ៨ មាន៖ មាស៣ ប្រាក់៣ សំរិទ្ធ២
វាយកូនឃ្លីលើតុ មេដាយសរុប ៥ មាន៖ មាស២ ប្រាក់
 
វាយសី មេដាយ មាស២
Bench Press មេដាយ មាស២
Push Pull Lifting មេដាយ មាស១
 
យូដូ មេដាយសរុប ៥ មាន៖ ប្រាក់៤ និងសំរិទ្ធ១
បាល់ទះឆ្នេរខ្សាច់ មេដាយ ប្រាក់១។
 
គួរ​បញ្ជាក់ផងដែរថា កម្ពុជា បានបញ្ជូនអត្ដពលិក ៤៨នាក់ ទៅប្រកួតលើ ១៣ប្រភេទកីឡា រួមមាន៖ វាយ​កូន​ឃ្លី​លើ​តុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់​កាច់​ដៃ,​ កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល, ​ Bench Press និង Push Pull Lifting ។ ដោយឡែក ម្ចាស់ផ្ទះ កាណាដា បានដាក់កីឡា ៦៧ប្រភេទ ក្នុងព្រឹត្តិការណ៍នេះ ដោយមាន ៧០ប្រទេសចូលរួម៕
 

Tag:
 World Police and Fire Games
© រក្សាសិទ្ធិដោយ thmeythmey.com