ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខេមប្រ៊ូវ និងរោងភាពយន្តប៉្រាមស៊ីនេផ្លិច ប្រារព្ធពិធីចុះអនុស្សារណៈស្តីពីភាពជាដៃគូអាជីវកម្មក្នុងការផ្តត់ផ្គង់ភេសជ្ជៈ ប៉ិបស៊ី
× ក្រុមហ៊ុន ខេមប្រ៊ូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច បានប្រកាសភាពជាដៃគូអាជីវកម្មក្នុងការផ្តត់ផ្គង់ភេសជ្ជៈ ប៉ិបស៊ី ផ្តាច់មុខនៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចគ្រប់សាខាទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ កម្មពិធីនេះ បានប្រព្រឹត្តឡើងកាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច សាខាទួលគោក (Samai Square) ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ ក៏ដូចជាតារាកិត្តិយស ដែលកំពុងមានប្រជាប្រិយភាពជាច្រើនរូបដូចជា លោក នីកូ លោក G-Devit និង លោក Tena រួមជាមួយភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខេមប្រ៊ូវ បានមានប្រសាសន៍ថា « ប៉ិបស៊ី ជាពាណិជ្ជសញ្ញាអន្តរជាតិ ស្តង់ដារខ្ពស់ ផលិតដោយក្រុមហ៊ុន ខេមប្រ៊ូវ ក្រោមការអនុញ្ញាតពីក្រុមហ៊ុន PEPSICO INC ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយផលិតផល PEPSICO បានចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា ភេសជ្ជៈ Pepsi, Mirinda, 7Up និង Sting។
ការចាប់ដៃគូអាជីវកម្មជាមួយប្រ៉ាមស៊ីនេផ្លិច ជាសកម្មភាពមួយឆ្លុះបញ្ចាំងពីឆន្ទៈរបស់យើង។» ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខេមប្រ៊ូវ បានបន្តទៀតថា «ប្រ៉ាមស៊ីនេផ្លិច ជាដៃគូដ៏មានសក្តានុពលមួយ ដែលជួយនាំយកបែបផែនជីវិតមានវប្បធម៌ចម្រុះ និងការកម្សាន្ដដ៏សម្បូរបែបតាមរយៈខ្សែភាពយន្ត ដែលនេះក៏ជាគោលបំណងស្នូលរបស់ ប៉ិបស៊ី ផងដែរ។»
ថ្នាក់ដឹកនាំ នៃរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច ក៏បានថ្លែងផងដែរថា «រោងភាពយន្តប្រ៉ាមស៊ីនេផ្លិច គឺជារោងកុន ដែលបង្កើតឡើងដោយជនជាតិកូរ៉េ គ្រប់គ្រង និងបម្រើសេវាកម្មដោយជនជាតិខ្មែរយើង ហើយបច្ចុប្បន្នយើងមានសាខានៅប្រទេសម៉ុងហ្គោល និងកំពុងរៀបចំដំណើរការនៅប្រទេសផ្សេងទៀតផងដែរ។ រោងភាពយន្តប្រ៉ាមស៊ីនេផ្លិច ពិតជាមានកិត្តិយស និង សប្បាយរីករាយ ដែលបានចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេមួយនៅកម្ពុជា។ យើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បើចង់ឲ្យការទស្សនាភាពយន្តពោរពេញទៅដោយភាពរីករាយ និងអនុស្សាវរីយ៍ជាមួយដៃគូ មិត្តភក្តិ ឬ ក្រុមគ្រួសារ គឺយើងគួរតែមានពោតផ្ទុះដ៏ឈ្ងុញឆ្ងាញ់ ជាមួយនឹងភេសជ្ជៈ ប៉ិបស៊ី ត្រជាក់ៗនៅក្នុងដៃ។
ហើយនេះគឺភាពជាដៃគូពាណិជ្ជកម្ម និងជាកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រ និងការជឿជាក់ ដើម្បីភាពជោគជ័យរួមគ្នាយូរអង្វែង។ ចាប់ពីពេលនេះតទៅ អតិថិជនអាចញាំ ផលិផល ប៉ិបស៊ី ត្រជាក់ស្រស់ស្រាយ នាពេលកំពុងទស្សនាភាពយន្តនៅគ្រប់សាខាទាំងអស់នៃរោងភាពយន្តប្រ៉ាបស៊ីនេផ្លិច៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com