ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី ឃួន សុដារី នឹងធ្វើជាប្រធានរដ្ឋសភា, លោក ជាម យៀប អនុប្រធានទី១, លោក វង សូត អនុប្រធានទី២
09, Aug 2023 , 9:15 pm        
រូបភាព
ដោយ: រួបរួម
 សម្តេច ហ៊ុន សែន តាមរយៈសារសំឡេងនាយប់ថ្ងៃពុធនេះ បាន​បញ្ជាក់ថា លោកស្រី ឃួន សុដារី នឹងធ្វើជាប្រធានរដ្ឋសភាអណត្តិទី៧ ហើយ​លោក ជាម យៀប រក្សាតំណែងអនុប្រធានទី១ដដែល ខណៈអនុប្រធានទី២ នឹងបាន​ទៅលើលោក វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។

សម្តេចបានបញ្ជាក់ថា ការ​តែងតាំងលោកស្រី ឃួន សុដាវី បច្ចុប្បន្នជាអនុប្រធានទី២ ឲ្យទៅជាប្រធានរដ្ឋសភាអណត្តិទី៧ គឺជាការលើកកម្ពស់តួនាទីស្ត្រី ពោលគឺគ្មាន​ជម្លោះដណ្តើម​តំណែងក្នុងគណបក្សនោះឡើយ។

ប្រធានគណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ បញ្ជីគណរដ្ឋមន្ត្រីថ្មី នឹងប្រកាស​នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។ ជាមួយគ្នា សម្តេចបាន​បង្ហើបថា លោក ឌិត មុន្ទី បាន​សុំចូលនិវត្តន៍ពីប្រធានតុលាការកំពូលផងដែរ ដោយសារលោកមានអាយុកាន់តែច្រើន ហើយសុខភាពមិនសូវធានា។ មន្ត្រី​ដែលមានអាយុចាស់ផ្សេងៗ ក៏នឹងត្រូវចាកចេញផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com