ជាតិ
លោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងចៅក្រម២រូប ត្រូវបានដាក់ឱ្យចូលនិវត្តន៍
12, Aug 2023 , 3:07 pm        
រូបភាព
ភ្នំពេញ៖ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល, លោក សោម សិរីវឌ្ឍ និងលោក ទី ណេង ចៅក្រមតុលាការកំពូល ត្រូវបានព្រះមហាក្សត្រដាក់ឱ្យចូលនិវត្តន៍ តាមការស្នើសុំរបស់សាមីខ្លួន។ នេះបើតាមព្រះរាជក្រឹត្យ កាលពីថ្ងៃទី១១ សីហា។


 
ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ដាក់ឱ្យចូលនិវត្តន៍ឧត្តមចៅក្រមចំនួន៣រូប គឺលោក ឌិត មុន្ទី ដែលជាំប្រធានតុលាការកំពូល វ័យ៧៤ឆ្នាំ។ លោក សោម សិរីវឌ្ឍ ចៅក្រមតុលាការកំពូល វ័យ៧០ឆ្នាំ និងលោក ទី ណេង ចៅក្រមតុលាការកំពូល វ័យ៧៩ឆ្នាំ។ 
 
កាលពីថ្ងៃទី៩ សីហាកន្លងទៅ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងសារសំឡេង ជុំវិញករណីដែលលោក ឌិត មុន្ទី បានការដាក់លិខិតថ្វាយសុំព្រះមហាក្សត្រចូលនិវត្តន៍ នៅថ្ងៃទី៣ សីហា ដោយសារវ័យកាន់តែច្រើន និងមានបញ្ហាសុខភាព៕

Tag:
 ឌិត មុន្ទី
  តុលាការកំពូល
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com