អន្តរជាតិ
ចិន ធ្វើសមយុទ្ធយោធារយៈពេល ៣ថ្ងៃ ស្របពេលអនុប្រធានាធិបតីតៃវ៉ាន់ឈប់នៅអាម៉េរិក
13, Aug 2023 , 1:59 pm        
រូបភាព
លោក Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព CNA
លោក Lai Ching-te អនុប្រធានាធិបតីតៃវ៉ាន់។ រូបភាព CNA
យោធាចិន នៅថ្ងៃទី១១ ខែសីហា បានអះអាងថា ចិន រៀបចំសមយុទ្ធយោធារយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា។ សមយុទ្ធយោធានេះ ធ្វើឡើងស្របពេលអនុប្រធានាធិបតីតៃវ៉ាន់ បានឈប់នៅអាម៉េរិក ក្នុងដំណើរទស្សនកិច្ចនៅអាម៉េរិកខាងត្បូង។

 
តាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះយោធាចិនចំនួន ៧គ្រឿង រួមទាំងនាវាចិនចំនួន ៦គ្រឿង បានបង្ហាញវត្តមាននៅជុំវិញកោះតៃវ៉ាន់ នៅម៉ោង ៦ព្រឹកថ្ងៃទី១២ ខែសីហា។ ជាការឆ្លើយតប តៃវ៉ាន់ បានពង្រាយប្រព័ន្ធមីស៊ីល នាវា រួមទាំងបញ្ជូនយន្តហោះទៅត្រួតពិនិត្យ។ 
 
វត្តមាននាវា និងយន្តហោះចម្បាំងរបស់ចិននេះ ទំនងជាផ្នែកមួយនៃសមយុទ្ធយោធារបស់ខ្លួន។ តាមការប្រកាសនៅថ្ងៃទី១១ ខែសីហា យោធាចិន បានប្រកាសធ្វើសមយុទ្ធយោធារយៈពេល ៣ថ្ងៃ ស្របពេលអនុប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បំពេញទស្សនកិច្ចនៅអាម៉េរិកខាងត្បូង ដោយឈប់នៅអាម៉េរិក។ 
 
នៅព្រឹកថ្ងៃទី១៣ ខែសីហា លោក Lai បានទៅដល់ក្រុងញូវយ៉ក អាម៉េរិកហើយ។ អនុប្រធានាធិបតីតៃវ៉ាន់នឹងធ្វើទស្សនកិច្ចនៅប៉ារ៉ាហ្កាយ ដើម្បីចូលរួមពិធីស្បថការកាន់តំណែងប្រធានាធិបតីនៅសប្តាហ៍ក្រោយ។ 
 
ការចូលឈប់របស់អនុប្រធានាធិបតីតៃវ៉ាន់ នៅអាម៉េរិក អាចធ្វើឱ្យចិនមានខឹងសម្បារ ខណៈកន្លងមក ចិនតែងប្រកាសចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារដែនកោះមួយនេះ មិនឱ្យប្រកាសឯករាជ្យ៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com