កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ចូលហ្វឹកហាត់ជាមួយ PSG វិញ ក្រោយអវត្តមានជំនួបលីគសប្តាហ៍ដំបូង
14, Aug 2023 , 3:09 pm        
រូបភាព
Mbappe ចូលហ្វឹកហាត់ជាមួយ PSG វិញ ក្រោយអវត្តមានជំនួបលីគសប្តាហ៍ដំបូង ដោយ៖ជា​ យូគៀង អន្តរជាតិ កីឡាអន្តរជាតិ (Kylian Mbappe
Mbappe ចូលហ្វឹកហាត់ជាមួយ PSG វិញ ក្រោយអវត្តមានជំនួបលីគសប្តាហ៍ដំបូង ដោយ៖ជា​ យូគៀង អន្តរជាតិ កីឡាអន្តរជាតិ (Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe បានវិលត្រលប់ទៅហ្វឹកហាត់ជាមួយនឹងក្រុមធំរបស់ Paris Saint Germain វិញនៅថ្ងៃទី១៣ ខែសីហា ក្រោយមួយថ្ងៃនៅពេលដែលក្រុមជើងឯក ​Ligue 1 បារាំងចាប់ផ្តើមការប្រកួតបើករដូវកាលថ្មីស្មើ ០-០ ទល់នឹងក្រុម Lorient​។



ការប្រកួតជំនួបថ្ងៃបើកឆាកក្របខណ្ឌ Ligue 1 របស់បារាំងសម្រាប់ក្រុម PSG កាលពីថ្ងៃទី១២ ខែសីហា​ កីឡាករ Mbappe, Neymar Jr និង Marco Verratti មិនមានវត្តមាននៅក្នុងក្រុមឡើយ ដែលជាហេតុធ្វើឱ្យក្រុមគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការដណ្តើមជ័យជម្នះ។ PSG បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Luis Enrique។
 
​នាពេលកន្លងមកទំនាក់ទំនងរវាង Mbappe ជាមួយនឹង PSG ហាក់មានបញ្ហាចម្រូងចម្រាស់ តាំងតែពីពេលដែលប្រធានក្រុមក្លិបយក្សបារាំងមួយនេះ បាននិយាយថាគេមិនព្រមបន្តកិច្ចសន្យាជាមួយក្រុមបន្តទៀត។ Mbappe នឹងផុតកិច្ចសន្យាជាមួយ PSG បន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២៤ គេក៏អាចនឹងចាកចេញដោយគ្មានតម្លៃខ្លួន។
 
យ៉ាងណាកាលពីពេលថ្មីនេះ Mbappe បានបង្ហាញមុខសារជាថ្មីជាមួយនឹងប្រធានក្លិបលោក Nasser Al-Khelaifi នៅជំរុំហ្វឹកហាត់របស់ក្រុមធំ ​PSG ក្រោយពេលមានបញ្ហាចម្រូងចម្រាស់កើតឡើង។
 
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមពីសំណាក់ក្លិប PSG បាននិយាយដូច្នេះថា ៖ «បន្ទាប់ពីការពិភាក្សាប្រកបដោយភាពស្ថាបនា និងវិជ្ជមានរវាង PSG និង Kylian Mbappe មុនពេលការប្រកួតទល់នឹងក្រុម Lorient កីឡាករត្រូវបានបញ្ចូលក្នុងក្រុមហ្វឹកហាត់ឡើងវិញនៅពេលនេះ។»។
 
កាលពីខែកក្កដា ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ បានចាកចេញពីក្រុម PSG សម្រាប់ការធ្វើដំណើរប្រកួតត្រៀមខ្លួនមុនបើករដូវកាលនៅទ្វីបអាស៊ី រូបគេក៏ជាកីឡាករមួយរូបក្នុងចំណោមកីឡាករដទៃផ្សេងទៀត ដែលចង់ចាកចេញពីទឹកដី Parc des Princes ក្នុងទីផ្សាយដោះដូររដូវកាលនេះ៕
 

Tag:
 Kylian Mbappe
  Paris Siant Germain
© រក្សាសិទ្ធិដោយ thmeythmey.com