កីឡាអន្តរជាតិ
អន្តរជាតិ
Ten Hag ថា Maguire គួរប្រឹងប្រជែងតំណែង១១ដំបូងនៅ Man Utd ជាជាងចាកចេញ
14, Aug 2023 , 8:59 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បាននិយាយថា ​Harry Maguire អាចចាកចេញពីក្រុមបានប្រសិនបើគេមិនមានទំនុកចិត្តសម្រាប់ការប្រកួតប្រជែងស្វែងរកតំណែងក្នុងក្រុម។ កាលពីពេលថ្មីៗនេះមានការចុះផ្សាយថា ​West Ham United បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរយក Harry Maguire ពីក្រុមបិសាចក្រហម។



លោក Ten Hag បានទម្លាក់តំណែងប្រធានក្រុមរបស់ខ្សែការពារវ័យ ៣០ឆ្នាំ ដែលបានបង្ហាញខ្លួនលេងត្រឹម ៨ប្រកួតប៉ុណ្ណោះនៅរដូវកាលមុន ក្នុងក្របខណ្ឌ Premier league។ Raphael Varane, Lisandro Martinez និង Victor Lindelof កាន់កាប់តួនាទីខ្សែការពារកណ្តាលរបស់ក្រុម។
 
កាលសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍ថា West Ham United បានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៣០លានផោន (៣៨លានដុល្លារ) សម្រាប់ Maguire។ Maguire ជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុតប្រចាំនៅប្រវត្តិសាស្ត្រ Premier League បន្ទាប់ពីផ្ទេរពីក្រុម Leicester City ក្នុងឆ្នាំ ២០១៩ តម្លៃ ៨០លានផោន (១០០លានដុល្លារ)។
 
មុនការប្រកួតបើកឆាកក្របខណ្ឌ Premier League សម្រាប់ក្រុមបិសាចក្រហមមកដល់ ក្នុងសន្និសីទកាសែតលោក Erik ten Hag បាននិយាយថាខ្សែការពារវ័យ ៣០ឆ្នាំ គួរតែប្រយុទ្ធដើម្បីរកតំណែងក្នុងក្រុម ឬគេនឹងត្រូវចាកចេញតែម្តង។
 
«គេគួរតែប្រកួតប្រជែងសម្រាប់តំណែងរបស់គេ ហើយគេមានសមត្ថភាពធ្វើជាខ្សែការពារកម្រិតខ្ពស់មួយរូប។ គេគឺជាកីឡាករការពារដ៏ល្អសម្រាប់អង់គ្លេស ហើយខ្ញុំទទួចថាគេនឹងធ្វើបានល្អសម្រាប់យើង តែគេត្រូវបានពង្រឹងសមត្ថភាព។ នៅពេលគេគ្មានទំនក់ចិត្តគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធ ដូច្នេះគេត្រូវតែទៅ ត្រូវតែសម្រេចចិត្ត ខ្ញុំសប្បាយចិត្តជាមួយគេ អ្នកត្រូវតែជាកីឡាករកម្រិតខ្ពស់មួយរូប ដែលមិនមែនល្អត្រឹមតែការចាប់ផ្តើមតែប៉ុណ្ណោះទេ តែអ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរ។»។ Ten Hag បាននិយាយពី Maguire បែបនេះ។
 
ការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មីក្រុម Manchester United នឹងត្រូវស្វាគមន៍ក្រុម Wolverhampton Wanderers សម្រាប់ជំនួបដំបូងនៃក្រុមទាំងពីរនេះ នៅរាត្រីថ្ងៃទី១៤ ខែសីហា នាវេលាម៉ោង ២យប់រំលងអាធា្រត្រ៕
 

Tag:
 Harry Maguire
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com