កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ទំនងចាកចេញពី PSG ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត
15, Aug 2023 , 7:59 am        
រូបភាព
Neymar Jr អាចនឹងចាកចេញពីក្លិប ​Paris Saint Germain ជាមួយនឹងសំណើរពីសំណាក់ក្លិប Al-Hilal នៃលីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១៣ ខែសីហា ស្របពេលព័ត៌មាននៃការផ្ទេរនេះស្ថិតនៅលើតុចរចាគ្នា។



​ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានចូលរួមជាមួយនឹងក្រុមយក្សបារាំង PSG ជាមួយនឹងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២០អឺរ៉ូ (២៤១លានដុល្លារ)​ កាលនោះ ដោយផ្ទេរពីក្រុម Barcelona ក្នុងឆ្នាំ ២០១៧។
 
កីឡាករវ័យ ៣១ឆ្នាំ បានខកខានបង្ហាញខ្លួនលេងជាមួយនឹងក្រុម PSG សម្រាប់ការប្រកួតត្រៀមខ្លួនមុនបើករដូវកាលក្នុងប្រទេសតំបន់អាស៊ី ជាពិសេសជប៉ុន។ ការប្រកួតដំបូងនៅក្របខណ្ឌ Ligue 1 ពេលដែល PSG ប្រកួតស្មើនឹងក្លិប Lorient លទ្ធផល ០-០ Neymar គ្មានវត្តមានឡើយ រួមមានកីឡាករ​ Verratti និង Mbappe។
 
បើតាមប្រភពបានអះអាងថា កីឡាករសញ្ជាតិប្រេស៊ីលក៏នឹងអាចមិនស្ថិតនៅក្រោមគម្រោងរបស់អ្នកចាត់ការក្លិបថ្មីដែលជាលោក Luis Enrique ផងដែរ។ ​Neymar កំពុងតែពិភាក្សាជាមួយនឹងក្លិបមកពីក្របខណ្ឌ Saudi Pro league ហើយក៏នឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយ PSG។
 
របាយការណ៍ដែលបានចុះផ្សាយដោយកាសែតដ៏ល្បីរបស់បារាំង L’Equipe បានឱ្យដឹងថាក្លិប ​Al-Hilal ជាក្លិបដែលបានដាក់សំណើរលើកីឡាករខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ។ កាលពីខែកក្កដា ក្លិប Al-Hilal ធ្លាប់បានដាក់សំណើរទឹកប្រាក់ប្រមាណ ៣០០លានអឺរ៉ូ (៣២៨លានដុល្លារ) សម្រាប់ដេញថ្លៃ Mbappe តែសំណើរនោះត្រូវបានកីឡាករវ័យ ២៤ឆ្នាំបដិសេធ ដោយមិនយល់ព្រមជួបជាមួយនឹងមន្ត្រីរបស់ក្លិប Al-Hilal។
 
ចាប់តាំងពីព្យាបាលរបួសដាច់សរសៃក៏ជើងស្តាំ កាលពីខែមីនា រួចមក Neymar វិលត្រលប់ទៅកាន់ PSG វិញអំឡុងពេលធ្វើដំណើរប្រកួតមិត្តភាពក្នុងតំបន់អាស៊ី។ Neymar មិនបានចូលលេងឱ្យក្រុម PSG ឡើយ ក្រោយពេលអវត្តមាន​ Lionel Messi ដែលចាកចេញទៅ Inter Maimi និងខ្សែប្រយុទ្ធសញ្ជាតិបារាំង Mbappe កំពុងមានបញ្ហាជាមួយក្រុម។
 
ពេលវេលារបស់គេក្នុងការលេងឱ្យក្រុមស្ថិតក្នុងទឹកដី Parc des Princes កីឡាករសញ្ជាតិប្រេស៊ីលហាក់មិនសូវទទួលបានពេលវេលាលេងគ្រប់គ្រាន់ឡើយចាប់តាំងពីរងរបួសធ្ងន់ធ្ងររួចមក។

ទោះ Neymar ធ្លាប់ជួយក្លិប PSG ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League វគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ ២០២០ ប៉ុន្តែកីឡាករសំខាន់មួយរូបនៅក្នុងក្រុម​ ត្រូវបានដាក់ឱ្យស្ថិតនៅកៅអីបម្រុងនៅពេលឆ្លងកាត់ការប្រកួតសំខាន់ៗ។
 
ប្រសិនបើ Neymar ពិតជាសម្រេចចិត្តផ្លាស់ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតពិតមែន នោះគេនឹងក្លាយជាកីឡាករស្ថិតក្រោមចំណោមកីឡាករល្បីៗឈ្មោះពីតំបន់អឺរ៉ុប ដែលសម្រេចចិត្តផ្លាស់ទៅក្របខណ្ឌ Saudi Pro league ចាប់តាំងពី Crisitano Ronaldo បានផ្លាស់ទៅក្លិប ​Al-Nassr កាលពីខែមករា៕
 

Tag:
 Paris Siant Germain
  Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com