ជាតិ
សេដ្ឋកិច្ច
បើកបៀវត្សជា«ប្រាក់រៀល»កាន់តែច្រើន ជំរុញការចរាចរប្រាក់រៀលកាន់តែច្រើនដែរ
15, Aug 2023 , 9:39 pm        
រូបភាព
បណ្ឌិត ស្រ៊ុន សុភ័ក្ត្រ សាស្រ្តាចារ្យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កំពុងផ្តល់កិច្ចសម្ភាសក្នុងកម្មវីធីការឈ្វេងយល់អំពីប្រាក់រៀលជាមួយសារព័ត៌មានថ្មីៗ ដែលគាំទ្រដោយសមាគមធនាគារនៅកម្ពុជា​
បណ្ឌិត ស្រ៊ុន សុភ័ក្ត្រ សាស្រ្តាចារ្យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កំពុងផ្តល់កិច្ចសម្ភាសក្នុងកម្មវីធីការឈ្វេងយល់អំពីប្រាក់រៀលជាមួយសារព័ត៌មានថ្មីៗ ដែលគាំទ្រដោយសមាគមធនាគារនៅកម្ពុជា​
កម្ពុជាកំពុងធ្វើដំណើរចាកចេញពីដុល្លារូបនីយកម្មដោយសន្សឹមៗដើម្បី​ឱ្យការចាកចេញនេះ​ មានប្រសិទ្ធភាព និងរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច។​ បណ្ឌិត ស្រ៊ុន សុភ័ក្ត្រ ដែលជាសាស្រ្តាចារ្យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មើលឃើញថា បើមាន​​ការបើកបៀវត្សជា«ប្រាក់រៀល»កាន់តែច្រើននោះវាក៏ជំរុញការចរាចរប្រាក់រៀលកាន់តែច្រើនដែរ។ លោកបណ្ឌិតលើកឡើងបែបនេះក៏ព្រោះតែបច្ចុប្បន្ន​វិស័យឯកជន​ ដូចជា សហគ្រាសធុនតូច និងមធ្យម(SMEs)នៅកម្ពុជាមានការបើកបៀវត្សដល់បុគ្គលិក គឺជាប្រាក់ដុល្លារ។

 
«ដូច្នេះយើងអាចជំរុញឱ្យមានការបើកបៀវត្សជាប្រាក់រៀលដល់បុគ្គលិកនៃសហគ្រាសធុនតូច និងមធ្យម។ កាលណាបុគ្គលិកទទួលបានចំណូលជាប្រាក់រៀល នោះគាត់នឹងចាយវាយជាប្រាក់រៀល! កាលណាគាត់ចាយជាប្រាក់រៀល នោះគាត់នឹងសន្សំជាប្រាក់។​ ហេតុដូចនេះហើយធ្វើឱ្យទំហំនៃការប្រើប្រាស់ប្រាក់រៀល នឹងកាន់តែធំនៅក្នុងសេដ្ឋកិច្ចរបស់យើង។ ការធ្វើបែបនេះ គឺមានប្រសិទ្ធភាព ជាជាងយើងចាប់បង្ខំឱ្យពួកគាត់ចាយប្រាក់រៀលសុទ្ធតែម្តង គឺវាមានហានិភ័យខ្ពស់»។ នេះជាការលើកឡើងរបស់លោក បណ្ឌិត ស្រ៊ុន​ សុភ័ក្ត្រ។​

ដើម្បីជ្រាបកាន់តែច្បាស់អំពីការជំរុញការប្រើប្រាស់ប្រាក់រៀល សូមលោក-អ្នកទស្សនាបទសម្ភាសពិសេសរវាងលោក លាង ដឺលុច អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានឌីជីថលថ្មីៗ ជាមួយ បណ្ឌិត ស្រ៊ុន សុភ័ក្ត្រ ដែលជាសាស្រ្តាចារ្យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងកម្មវិធី៖ ការឈ្វេងយល់អំពីប្រាក់រៀលជាមួយសារព័ត៌មានថ្មីៗ ដូចខាងក្រោមនេះ៖
 

 

Tag:
 ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com