ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្មាន​មិន​ដល់​សោះ ! ត្រសក់​ជា​ឱសថ​បន្សាប​ជាតិពុល​ចេញពី​រាង​កាយ
16, Aug 2023 , 10:59 pm        
រូបភាព
ត្រសក់ គឺជា​បន្លែ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេង​ៗ​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាង​កាយ ។ អត្ថប្រយោជន៍​សំខាន់​ៗ​បំផុត​ដែល​ត្រសក់​ផ្ដល់​ឲ្យ​ចំពោះ​សុខភាព​រាង​កាយ និង​សម្រស់ រូ​ម​មាន​កម្ចាត់​បន្សាប​ជាតិពុល​ចេញពី​រាង​កាយ​, រក្សា​ជាតិ​ទឹក ក៏​ដូច​ជា​សំណើម​ក្នុង​រាង​កាយ ព្រម​ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក និង​សក់​ស្រស់​ស្អាត​រឹង​មាំ​ផង​ដែរ​។

 
អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ព​ត៌​មាន​លម្អិត​ទាក់ទង​ជាមួយ​អត្ថប្រយោជន៍​នៃ​ត្រសក់ និង​របៀប​ត្រឹមត្រូវ​ក្នុង​ការ​ទទួលទាន ដើម្បី​ទទួល​បាន​លទ្ធផល​ប្រសើរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ៖
 
១. កម្ចាត់​ជាតិពុល និង​ផ្ដល់​ជាតិ​ទឹក​, រក្សា​សំណើម​នៃ​ស្បែក
អ្នក​ប្រហែលជា​ធ្លាប់​បានដឹង​រួច​មក​ហើយ​ថា ត្រសក់ គឺ​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដល់​ទៅ ៩៥ ភាគរយ​ឯណោះ​។ នេះ​មាន​ន័យ​ថា ត្រសក់ គឺ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត បន្លែ​នេះ​នឹង​ជួយ​ស្ដារ​រាង​កាយ​របស់​អ្នក​ជាមួយ​វីតាមីន​សំខាន់​ៗ​យ៉ាងច្រើន​។
 
២. បង្កើន​ការ​រំលាយ​អាហារ និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់
តាម​រយៈ​ការ​ទទួល​ត្រសក់​ជា​ប្រចាំ អ្នក​នឹង​អាច​បង្កើន​នូវ​សុខភាព​រាង​កាយ​ទាំងមូល​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​។ ត្រសក់​អាច​ជម្រុញ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​ចេញ​។ លើស​ពី​នេះ​ទៅ​ទៀត ត្រសក់ ក៏​ជា​ប្រភព​ដ៏​ល្អ​ប្រសើរ​នៃ​ជាតិ​ស​សៃ និង​ទឹក ដែល​ធ្វើ​ឲ្យ​វា​មាន​ប្រសិទ្ធិ​ភាព​ខ្លាំងក្លា​ក្នុង​ការ​កម្ចាត់​ចោល​នូវ​ជាតិពុល​ផ្សេង​ៗ​។
 
៣. កម្ចាត់​ក្លិន​មាត់​មិនល្អ
ត្រសក់​ជួយ​ក្នុង​ការ​កម្ចាត់​នូវ​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ តាម​រយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី​ដ៏​មាន​ឥទ្ធិពល​របស់​វា​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ត្រសក់​មួយ​ចំនិត​ដាក់​ចូល​បៀម​ក្នុង​មាត់​សម្រាប់​រយៈពេល​ប្រហែលជា ៣០ វិនាទី​។ សារធាតុ​ប្រឆាំង​បាក់តេរី​នឹង​សម្លាប់​នូវ​រាល់​បាកតេរី​ដែល​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិនល្អ​។
របៀប​ទទួលទាន​ផ្លែ​ត្រសក់
 
អ្នក​អាច​បន្ថែម​ត្រសក់​ប៉ុន្មាន​ចំណិត​ចូល​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួលទាន ប៉ុន្តែ​វិធី​ដ៏​មាន​ប្រសិទ្ធិ​ភាព​បំផុត​នៃ​ការ​ទទួលទាន​ត្រសក់​ដើម្បី​អត្ថប្រយោជន៍​សុខភាព​កាន់តែ​ល្អ​ប្រសើរ គឺ​ត្រាំ​ត្រសក់ ២ ឬ ៣ ចំណិត ក្នុង​ទឹក​ធម្មតា​មួយ​កែវ ហើយ​បរិភោគ​ភេសជ្ជៈ​នេះ​ឲ្យ​បាន​ទៀងទាត់​។
អត្ថប្រយោជន៍​ផ្សេង​មួយ​ចំនួន​ទៀត​នៃ​ការ​ទទួលទាន​ត្រសក់​ប្រចាំ​ថ្ងៃ​ចំពោះ​សុខភាព
 
– ប្រឆាំង​នឹង​ជំងឺមហារីក
-កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល
– បង្ការ​ជំងឺ​ឈឺក្បាល
– រក្សា​សំណើម និង​ផ្ដល់​ជាតិ​ទឹក​ដល់​រាង​កាយ​ឡើង​វិញ
– ព្យាបាល​ជំងឺ​ទឹកនោមផ្អែម
– ធ្វើ​ឲ្យ​សក់​ភ្លឺ​រលាស់
– គ្រប់គ្រង​សម្ពាធ​ឈាម
– សម្រួល​ដល់​ការ​រំលាយ​អាហារ
– សម្រាល​អាកា​រៈ​ឈឺសន្លាក់ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com